• 2021-05-27 02:39:28
  • បាល់ទាត់

Rio ថា កីឡាករ United លេង​ខ្វះ​ភាព​ច្នៃប្រឌិត និង​ពឹងផ្អែក​លើ​គ្នា​ពេក

  • 2021-05-27 02:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​និយាយ​ថា Manchester United លេង​ខ្វះ​ការ​​ស្រមើលស្រមៃ​និង​​ច្នៃប្រឌិត ទល់​នឹង Villarreal ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League កាល​ពី​យប់​មិញ។

បិសាចក្រហម​​មិន​អាច​បញ្ចប់​ការ​មិន​ឈ្នះ​ពាន​រយៈពេល​៤​ឆ្នាំ​របស់​ខ្លួន​បាន​ឡើយ បន្ទាប់​ពី​ចាញ់ Villarreal ដោយ​បាល់​ប៉េណាល់ទី​១១ ទល់​នឹង​១០។ និយាយ​អំពី​ការ​ប្រកួត​ជា​រួម Ferdinand បាន​លើក​ឡើង​ថា United លេង​ពឹង​លើ​កីឡាករ​ម្នាក់ៗ​ពេក។

ការ​និយាយ​បែប​នេះ Rio ចង់​មាន​ន័យ​ថា Bruno ជា​កីឡាករ​ដែល​​គ្រប់គ្នា​ពឹងផ្អែក​ខ្លាំង ហើយ​រដូវ​កាល​នេះ​ពួក​គេ​ពឹង​តែ​លើ Cavani។ ហើយ​ការ​ប្រកួត​យប់​មិញ​ កីឡាករ Man Utd ខ្វះ​​ការ​ស្រមើលស្រមៃ​និង​​គ្មាន​ភាព​ច្នៃ​ប្រឌិត​សោះ។

Rio បន្ថែម​ទៀត​ថា United មាន​ឱកាស​តិចតួច ក្រោយ​ Cavani រក​គ្រាប់​បាន។ ហើយ​ក៏​បាន​សរសើរ​ពី​បទពិសោធណ៍​របស់​លោក Emery ពូកែ​រៀប​ក្រុម​និង​ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់