• 2021-05-25 11:11:09
  • ព័ត៌មាន

លីគ​កំពូលៗ​អឺរ៉ុប​ផ្លាស់​ប្ដូរ​ជើងឯក​ទាំង​អស់ លើក​លែង​តែ​ Bayern នៅ​អាល្លឺម៉ង់

  • 2021-05-25 11:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រដូវ​កាល​ ២០២០/២១ ជើងឯក​នៃ​លីគ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​ទាំង​អស់​ត្រូវ​បាន​ជំនួស ដោយ​ជើងឯក​ថ្មី​អស់​ហើយ លើកលែង​តែ​អាល្លឺម៉ង់​មួយ​គត់។

នៅ​អង់គ្លេស​ក្លឹប Manchester City ឡើង​មក​កាន់​ជើងឯក​វិញ ដោយ​ជើងឯក​ឆ្នាំ​ចាស់ Liverpool ធ្លាក់​ត្រឹម​លេខ ៣។ នៅ​អេស្ប៉ាញ​វិញ Atletico ឈ្នះ​ពាន La Liga ជា​លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ ២០១៤។

នៅ​ឯ​បារាំង​វិញ Paris Saint-Germain ដែល​ជា​ក្លឹប​យក្ស​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉ារីស ធ្លាក់​ត្រឹម​លេខ ២ ខណៈ​អ្នក​កាន់​កំពូល​តារាង​គឺ​ក្លឹប​ចាស់​របស់​ខ្សែ​ស្លាប​បែលហ្សិក Eden Hazard ក្លឹប Lille។

ចំណែក​ឯ​អ៊ីតាលី​វិញ Juventus កៀក​នឹង​ក្លាយ​ជា​ក្លឹប​ឈ្នះ​ពាន​ Serie A ១០ឆ្នាំ​ជាប់​ៗ​គ្នា​ទៅ​ហើយ ប្រសិន​បើ​ឈ្នះ​ឆ្នាំ​នេះ។ ជា​អកុសល​ ក្នុង​រដូវ​កាល ២០២០/២១ Inter Milan ដែល​ដឹកនាំ​ដោយ​អតីត​គ្រូ​ក្លឹប​សេះ​បង្កង់ Juve គឺ​លោក Antonio Conte បាន​បំបែក​កំណត់ត្រា​ដ៏​ត្រចះត្រចង់​របស់​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ ហើយ​លើក​ពាន​លីគ​កំពូល​។

ខណៈ​នៅ​អាល្លឺម៉ង់​ឯណេះ​វិញ ក្លឹប Bayern Munich នៅ​បន្ត​ការពារ​ជើងឯក​ Bundesliga រយៈពេល ៩ឆ្នាំ​ជាប់ៗ​គ្នា។ ការ​ឈ្នះ​នេះ​ធ្វើ​ឲ្យ​ក្លឹប Bayern ក្លាយ​ជា​ក្លឹប​តែ​មួយ​ប៉ុណ្ណោះ​ ដែល​ការពារ​តំណែង​ជើងឯក​លីគ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់