• 2021-05-25 02:46:50
  • បាល់ទាត់

Sir Alex ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម Man Utd ​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ Europa League ​

  • 2021-05-25 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Sir Alex Ferguson ​ក៏​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ Villarreal ​នៅ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ។

​Man Utd ​ដែល​ខកខាន​ឈ្នះ​ពាន​រង្វាន់​តាំង​ពី​ឆ្នាំ​២០១៧​មក​នោះ ​ហាក់​ដូចជា​ចង់​បាន​ពាន​រង្វាន់​នេះ​ខ្លាំង​ណាស់។ ​ពួកគេ​បាន​ចាត់​ទុក​ពាន​នេះ​ជា​ពាន​សំខាន់​សម្រាប់​ក្រុម​ដែល​ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole ​។ ​ខណៈ​ដែល​រដូវ​កាល​នេះ ​បាន​លេខ​២​ក្នុង​តារាង Premier League ​ផង​ដែរ ​តែ​មិន​ទាន់​ស្ងប់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​ឡើយ។​

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​និង​ផ្ដល់​យោបល់​ខ្លះ​នោះ ​លោក Sir Alex ​អតីត​អ្នក​ចាត់ការ​ក្រុម Man Utd ​ក៏​បាន​ធ្វើ​ដំណើរ​ជាមួយ​សមាជិក​កីឡាករ​ដទៃ​ទៀត​ដែរ។ ​បុរស​វ័យ​៧៩​ឆ្នាំ​រូប​នេះ ​នឹង​ទៅ​លើក​ទឹក​ចិត្ត​ដល់​កីឡដ្ឋាន​ផ្ទាល់​តែ​ម្ដង ​ហើយ​ក៏​សង្ឃឹម​ថា​នឹង​បាន​សប្បាយ​ចិត្ត​ឃើញ​បិសាច​ក្រហម​ឈ្នះ​ពាន​រង្វាន់​នេះ​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់