• 2021-05-24 13:16:57
  • បាល់ទាត់

Maguire សុខ​ចិត្ត​បោះបង់​ឱកាស​លេង​នៅ Man City ដើម្បី​មក​លេង​នៅ Man Utd

  • 2021-05-24 13:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អង់គ្លេស Harry Maguire បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប Manchester City និង​ក្លឹប Manchester United បាន​ទាក់ទង​ខ្លួន​ដូច​គ្នា​ កាល​ពី​លេង​នៅ Leicester City យ៉ាងណាមិញ​ ខ្លួន​សម្រេច​ជ្រើស​យក​បិសាច​ក្រហម។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​និយាយ​ទាំង​ជាមួយ Manchester City និង​ United។ មិនមែន​មិន​គោរព​ក្លឹប Man City តែ​ខ្ញុំ​ពេញ​ចិត្ត​ Manchester United ជាង​ ដោយសារ​តែ​ខ្ញុំ​តាម​ដាន​ក្លឹប​នេះ​តាំង​ពី​ក្មេង​មក " ។

ខ្សែ​ការពារ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​បាន​និយាយ​ជាមួយ Pep ដោយ​សរសើរ​ពី​ទម្រង់​លេង​ និង​ការ​ដឹកនាំ​របស់​គាត់ តែ​​ជា​ចុង​ក្រោយ​ ខ្ញុំ​ពេញ​ចិត្ត​ក្លឹប Manchester United ជាង​ " ។

Maguire បាន​ផ្លាស់​ពី​ក្លឹប Leicester City ទៅ​កាន់​ក្លឹប​ Manchester Untied កាល​ពី​ឆ្នាំ២០១៩ ដោយ​ផ្ទេរ​មក​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ ១១៣លាន​ដុល្លារ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់