• 2021-05-20 02:31:38
  • បាល់ទាត់

គ្រាប់​បាល់ Own Goal ដ៏​ហួសចិត្ត​កើត​ឡើង​លើ​ Spurs យប់​មិញ អ្នក​គាំទ្រ​ស្រឡាំងកាំង

  • 2021-05-20 02:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Sergio Reguilon របស់ Spurs បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯងជាមួយ​គ្រាប់​បាល់​មិន​គួរ​ឲ្យ​ជឿ ធ្វើ​ឲ្យ​ក្រុម​ចាញ់ Aston Villa ១-២ កាល​ពី​យប់​មិញ​នៃ​ក្របខណ្ឌ Premier League។

ខ្សែ​បម្រើ​ប្រយុទ្ធ Steven Bergwijn ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ Spurs ត្រឹម​នាទី​ទី​៨។ ប៉ុន្តែ​​នៅ​១២​នាទី​បន្ទាប់​​ខ្សែ​ការពារ Reguilon បាន​ភ្លាត់​ទាត់​បាល់​ផ្ដាច់​ តែ​​ទាត់​មិន​ចំ​ជើង​ល្អ បាល់​ក៏​បោះ​ចូល​​ទី​ផុត​ដៃ​អ្នក​ចាំ​ទី Hugo Lloris។

​នាទី​៣៩ កីឡាករ Ollie Watkins រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ Aston ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ Spurs ធ្លាក់ទៅ​លេខ​៧ អាច​នឹង​បាត់បង់​​ឱកាស​​ទៅ​លេង​នៅ Europa League រដូវ​កាល​ក្រោយ ខណៈ​លីគ​នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ។

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​គ្រាប​បាល់ Own Goal របស់ Reguilon ដោយ​មិន​នឹក​ស្មាន​បាល់​នោះ​ទៅ​ជា​បែប​នឹង។ អ្នក​គាំទ្រ​ម្នាក់​បានសរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា Reguilon នឹង​ឈ្នះ​ពាន Puskas ឯ​ម្នាក់​ទៀត​ថា Reguilon ជា​កីឡាករ​របស់ Villa ដែល​គេ​ចូលចិត្ត៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់