- 2021-05-19 03:17:28
- បាល់ទាត់
ល្អហួស! ប្រធានក្លឹប City ជួយចេញថ្លៃធ្វើដំណើរដល់ Fan សម្រាប់អ្នកទៅមើលផ្ដាច់ព្រ័ត្រ UCL
- 2021-05-19 03:17:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អហួស! ប្រធានក្លឹប City ជួយចេញថ្លៃធ្វើដំណើរដល់ Fan សម្រាប់អ្នកទៅមើលផ្ដាច់ព្រ័ត្រ UCL
ចន្លោះមិនឃើញ
ប្រធានក្លឹបរបស់ Manchester City លោក Sheikh Mansour នឹងចេញថ្លៃធ្វើដំណើរសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែលនឹងទៅចូលរួមទស្សនាការប្រកួត Champions League ផ្ដាច់ព្រ័ត្រ។
City ទទួលបានសំបុត្រចំនួន៦ ០០០សន្លឹក សម្រាប់ការប្រកួតនៅថ្ងៃទី ២៩ ខែ ឧសភាទល់នឹង Chelsea ក្នុងទីក្រុង Porto។ ក្លឹបបាននិយាយថា ដោយសារតែការចំណាយបន្ថែមលើការតេស្ដកូវីដ និងតម្លើងថ្លៃបោះហើរអាចធ្វើឲ្យការធ្វើដំណើររបស់អ្នកគាំទ្រជាច្រើនមានបញ្ហា ដូច្នេះទើបក្លឹបសម្រេចចិត្តចេញមុខជួយ។
ដំបូងឡើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ត្រូវរៀបចំនៅកីឡដ្ឋាន Ataturk ក្នុងទីក្រុង Istanbul ប្រទេសទួរគី ប៉ុន្តែដោយសារមានបញ្ហាខ្លះ UEFA បានសម្រេចចិត្តប្ដូរមកលេងនៅទីក្រុង Porto វិញ។ Man City និង Chelsea សុទ្ធតែទទួលបានសំបុត្រសម្រាប់អ្នកគាំទ្រចូលទស្សនា៦ ០០០សន្លឹកដូចគ្នា៕