• 2021-05-17 02:57:19
  • បាល់ទាត់

អបអរសាទរ! ក្រុមបាល់ទាត់ស្ត្រី Barca ៣៦នាទី បំបាក់ Chelsea ៤-0 លើកពាន UCL

  • 2021-05-17 02:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែ៣៦នាទីតង់ទីមួយប៉ុណ្ណោះ ក្រុមបាល់ទាត់ស្ត្រីរបស់ក្លឹប Barcelona បានបំប៉ោងសំណាញ់ទីក្រុមស្ត្រី Chelsea ដល់ទៅ៤គ្រាប់។ ចប់ការប្រកួត៩០នាទីពួកគេយកឈ្នះក្រុមតោខៀវ ៤-០ និងជាក្រុមស្ត្រីរបស់អេស្បាញដំបូងគេដែលលើកពាន UCL នេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺត្រឹមតែនាទីទី១ប៉ុណ្ណោះ ក្រុមស្ត្រីក្លឹបអ្នកមានបុណ្យរកបាន១​គ្រាប់​លើក្រុមស្ត្រី Chelsea។ វាជាបាល់ Own Goal បន្ទាប់ពីកីឡាការិនីក្រុមតោខៀវព្យាយាមទាត់បាល់ចេញ ប៉ុន្តែ​សំណាង​មិន​ល្អ​ទាត់​ទៅ​បុក​ជើង​គ្នាឯងផ្លាតចូលទីខ្លួនឯង​តែ​ម្ដង​។

បីគ្រាប់ទៀតរកបានដោយកីឡាការិនី Alexia Putellas នៅនាទី ១៤ កីឡាការិនី Aitana Bonmati នៅនាទី ២១ និង C. G. Hansen នៅនាទី ៣៦។

នេះ​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Champions League ​លើក​ទីពីរហើយ​សម្រាប់​ក្រុម Barcelona ខណៈ​ឆ្នាំ​២០១៩ ពួកគេ​ចាញ់​ក្រុម​ជើងឯក ៧សម័យ​កាលបារាំង Lyon រហូត​ដល់​ទៅ ៤-១។ ឆ្នាំ​នេះពួក​គេ​បំបាក់ Chelsea ៤-០ លើកពាន​។

ចំណែក Chelsea គឺ​ជា​លើក​ទី​មួយ​សម្រាប់​ពួកគេ​ និង​ជា​ក្រុង​អង់គ្លេស​ដំបូង​គេដែល​បាន​ឡើង​មក​កាន់​វគ្គផ្ដាច់ព្រ័ត្រនេះ បន្ទាប់​ពីក្រុមស្ត្រី​ Arsenal លើក​ពាន​តាំង​ពី​ឆ្នាំ ២០០៧​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្ររវាង​ក្រុម​ទាំង​ពីរ​ គឺធ្វើ​ឡើងនៅ​ក្នុង​ទី​ក្រុង Gothenburg ប្រទេស​ស៊ុយ​អ៊ែត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី