• 2021-05-11 08:53:07
  • ប្រដាល់

បង្ហាញ​មុខ​ឲ្យ​ស្គាល់ បុរស​ផ្ដល់​មេរៀន​ឲ្យ Petrosyan សន្លប់​ស្ដូក​ជា​លើក​ដំបូង​ក្នុង​អាជីព

  • 2021-05-11 08:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Giorgio Petrosyan ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កំពូល​អ្នក​ប្រដាល់ Kickboxing ម្នាក់​ក្នុង​ពិភពលោក បច្ចុប្បន្ន​​ជា​កីឡាករ​ស្ថិត​ក្រោម​ស្ថាប័ន ONE Championship។

កីឡាករ​សញ្ជាតិ​អ៊ីតាលី​មាន​ស្ថិតិ​ប្រកួត​ល្អ​មែនទែន ឡើង​សង្វៀន​១១០​ដង​ ឈ្នះ​១០៤​ដង​ ស្មើ​២ដង មិន​ប្រកាសលទ្ធផល​២ដង និងចាញ់​តែ​២​ដង​ប៉ុណ្ណោះ។ Petrosyan ធ្លាប់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ច្រើន​នាក់​ណាស់ ប៉ុន្តែ​គេ​ក៏​ធ្លាប់​ស្គាល់​មេរៀន​សន្លប់​ម្ដង​ដែរ​ក្នុង​ចំណោម​ការ​ចាញ់​២​ប្រកួត​របស់​គេ​ដោយ​សារ​កីឡាករ Andy Ristie សញ្ជាតិ Surinamese។

Petrosyan និង Andy បាន​ជួប​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​កម្មវិធី Glory កាល​ពី​ឆ្នាំ​២០១៣ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែ​ក្រវាត់​​ប្រភេទ​ទម្ងន់ Lightweight។ Petrosyan ​ជា​កីឡាករ​ដែល​មាន​ស្នៀត​កណ្ដាប់​ដៃ​ល្អ​ហើយ​ធ្ងន់។ ប៉ុន្តែ​ប្រកួត​នេះ Andy បាន​ម៉ាត់ Petrosyan ឲ្យ​សន្លប់​ស្ដូក​បាត់​បង់​ស្មារតី​ក្នុង​ទឹក​ទី​៣។

រូបភាព​បាន​ធ្វើ​ឲ្យ​អ្នកទស្សនា​ផ្ទាល់​​នៅ​ឯង​សង្វៀន​ភ្ញាក់ផ្អើល​ខ្លាំង មិន​នឹក​ស្មាន Petrosyan សន្លប់​ជា​លើក​ដំបូង​ក្នុង​អាជីព​ដោយ​សារ Andy។ Andy Ristie បន្ត​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​បាន​យក​ឈ្នះ​កីឡាករ​ហុល្លង់​ Robin van Roosmalen គ្រង​ខ្សែ​ក្រវាត​ Glory៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់