• 2021-05-11 06:30:18
  • បាល់ទាត់

ព័រទុយហ្គាល់ ​ភាគរយ​ខ្ពស់​ជាង​អង់គ្លេស ​ធ្វើ​ជា​ម្ចាស់​ផ្ទះ Champions League ​ផ្ដាច់ព្រ័ត្រ​

  • 2021-05-11 06:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ព័រទុយហ្គាល់ ​កំពុង​មាន​ភាគរយ​ខ្ពស់​ជាង​អង់គ្លេស​ទៅ​ទៀត ​ក្នុង​ការ​ក្លាយ​ជា​កន្លែង​រៀប​ចំ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League។

​ដំបូង​ឡើយ​ប្រទេស​ទួរគី​គឺ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ដោយសារ​ប្រទេស​នេះ​កំពុង​ផ្ទុះ​កូវីដ​១៩ ​ទើប​បាន​ជា UEFA ​សម្រេច​ប្ដូរ​ទីតាំង​វិញ។ ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​ក្រុម​ការងារ UEFA ​បាន​ពិភាគ្សា​ជាមួយ​អង់គ្លេស ​ដោយ​ចង់​យក​កីឡដ្ឋាន Wembley ​ធ្វើ​ជា​ទី​កន្លែង​ប្រកួត​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។ តែ​ដោយសារ​ច្បាប់​មួយ​ចំនួន​ទាក់ទង​នឹង​អ្នក​មក​ពី​ខាង​ក្រៅ ​ទើប​បាន​ជា​ពេល UEFA ​ចង់​ប្ដូរ​ទៅ​ធ្វើ​នៅ​ព័រទុយហ្គាល់​វិញ។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ត្រូវ​ការ​បុគ្គលិក​ប្រមាណ​២​ពាន់​នាក់​ដើម្បី​រៀប​ចំ។ ​ខណៈ​ដែល​នៅ​អង់គ្លេស ​អ្នក​មក​ពី​ខាង​ក្រៅ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​សិន ដូច្នេះ​ហើយ​ទើប​វា​បាន​ក្លាយ​ជា​ឧបសគ្គ​មួយ​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ។ នៅ​ព័រទុយហ្គាល់​វិញ ​ហាក់​ដូចជា​ធូរ​ជាង​នៅ​អង់គ្លេស ដូច្នេះ​ទើប UEFA ​ចង់​សម្រេច​យក​ទឹក​ដី​មួយ​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​ម្ដង​ទៀត​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់