• 2021-05-10 12:15:46
  • បាល់ទាត់

វគ្គ​ផ្ដាច់ព្រ័ត្រ Champions League មាន​ភាគរយ​ខ្ពស់​អាច​នឹង​លេង​នៅ​អង់គ្លេស

  • 2021-05-10 12:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League អាច​នឹង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​រើ​ពី​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី មក​លេង​នៅ​រាជធានី​ឡុងដុង​ ចក្រភព​អង់គ្លេស នេះ​បើ​យោង​តាម​សារព័ត៌មាន Sky Sports។

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ២០២១ រវាង​ក្លឹប​អង់គ្លេស​ទាំង​ពីរ​គឺ Manchester City និង​ក្លឹប Chelsea ដោយ​គ្រោង​នឹង​ធ្វើ​នៅ​កីឡដ្ឋាន​ជាតិ​ទួរគី អាតាទួរ។

រដ្ឋាភិបាល​អង់គ្លេស​នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​បាល់ទាត់​អឺរ៉ុប UEFA ក្នុង​ថ្ងៃ​ច័ន្ទ​នេះ ដោយ​ដូរ​ទីតាំង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពី​កីឡដ្ឋាន​ជាតិ​ទួរគី មក​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembly។ នេះ​ក៏​ដោយ​សារ​តែ​អង់គ្លេស​បាន​ដាក់​ប្រទេស​ទួរគី ទៅ​ជា​ប្រទេស "ក្រហម" នៃ​បញ្ជី​រឹតត្បិត​ការ​ធ្វើ​ដំណើរ។ អ្នក​ដែល​មក​ពី​ប្រទេស​ក្រហម ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១០ថ្ងៃ។

លើកចុងក្រោយ​បង្អស់​ដែល កីឡដ្ឋានWembly ក្លាយ​ជា​ទីតាំង​សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League គឺ​នៅ​ឆ្នាំ២០១៣ ដោយ​កាល​នោះ​ជា​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្លឹប​អាល្លឺម៉ង់ រវាង​ Bayern Munich និង​ក្លឹប Borussia Dortmund៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់