• 2021-05-05 02:50:27
  • ប្រដាល់

ដំណឹង​ល្អ​សង្វៀន​បាយ័ន​ និង​ TOWN​ បើក​ការ​ប្រកួត​វិញ​ហើយ​ពី​សប្ដាហ៍​នេះ​ទៅ​

  • 2021-05-05 02:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ បាយ័នគុនខ្មែរ​ មុន​នេះ​បាន​បញ្ជាក់​ថា​សង្វៀន​បាយ័ន​នឹង​បើក​ចាប់​ពី​សប្ដាហ៍​នេះ​ទៅ​ហើយ​ ដូច្នេះ​គ្រប់​កម្មវិធី​ប្រកួត​កន្លង​ទៅ​ដំណើរ​ការ​វិញ​ហើយ។​

ការប្រកួតនៅបាយ័នកន្លងទៅ

ចំណែក​សង្វៀន​ TOWN​ ក៏​បើក​វិញ​ដែរ​ក្នុង​សប្ដាហ៍​នេះ​ នេះ​បើ​តាម​មន្ត្រី​សហព័ន្ធ​បាន​ផ្ដល់​នូវ​តារាង​កម្មវិធី​ប្រកួត​។​ ដូច្នេះ​សប្ដាហ៍​នេះ​គឺ​មាន​ការ​ប្រកួត​សម្រាប់​អ្នក​គាំទ្រ​គុន​ខ្មែរ​ទស្សនា​ហើយ។​

រំលឹក​ដែរ​ថា​ បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ត្រូវ​បិទ​ខ្ទប់​រយៈពេល​ជិត​១ខែ​នេះ​តាម​ស្ថានីយ​ទូរទស្សន៍​ដែល​មាន​កម្មវិធី​ប្រដាល់​ក៏​ត្រូវ​ផ្អាក​សកម្មភាព​ប្រកួត​បណ្ដោះអាសន្ន​ផង​ដែរ​ទើប​តែ​បើក​ចាប់​ពី​សប្ដាហ៍​នេះ​ទេ៕​

ការ​ប្រកួតនៅ TOWN​ កន្លងទៅ(រូបភាពផេក Town)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់