• 2021-05-04 02:52:06
  • បាល់ទាត់

លេង​ល្អ​ក្រៅ​ដី​រដូវ​កាល​នេះ គ្រូ PSG ផ្ដាំ​ City ថា បាល់ទាត់​ជា​ល្បែង​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល

  • 2021-05-04 02:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino អ្នក​ចាត់​ការ​របស់​ក្លឹប Pairs Saint-Germain បាន​និយាយ​មុន​ការ​ប្រកួត​ទល់​នឹង​ Manchester City ថា បាល់ទាត់​ជា​ល្បែង​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល។

Man City នឹង​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​ PSG សម្រាប់​ជើង​ទី​ពីរ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League រាត្រី​នេះ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ។ កាល​ពី​ជើង​ទី​​មួយ PSG បានភ្លាត់​ចាញ់​ក្នុង​ផ្ទះ​ខ្លួន​ឯង ២-១ ដូច្នេះ​​ការ​ប្រកួត​យប់​នេះ​ពួក​គេ​ទាមទារ​រក​គ្រាប់​បាល់​​​ចំណេញ​ឲ្យ​បាន​ច្រើន​ទើប​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។

មុន​ជំនួប​​នេះ​មក​ដល់​លោក Pochettino បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា៖ “វា​គ្មាន​សម្ពាធ​អី​បន្ថែម​នោះ​ទេ។ Paris ខាន​លេង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​​ច្រើន​ឆ្នាំ​មក​ហើយ។ គ្រប់​គ្នា​នឹង​លេង​ដោយ​ក្ដី​រីករាយ រៀបចំការ​ប្រកួត​ឲ្យ​បាន​ល្អ និង​សប្បាយ​ចិត្ត​នៅ​ពេលវេលា​នេះ”។

Pochettino ក៏​បាន​រំឭក​ទៅ​កាន់ City បន្តិច​ដែរ​ថា បាល់ទាត់​ជា​ល្បែង​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល។ ជា​ការ​ពិត​រដូវ​កាល​នេះ​នៅ​ពាន UCL ក្លឹប​អ្នក​មាន​របស់​បារាំង PSG​ ជា​ក្រុម​ខ្លាំង​ក្រៅ​ដី។ Manchester United, Barcelona និង Bayern Munich សុទ្ធ​តែ​ធ្លាប់​ចាញ់​ក្នុង​ផ្ទះ​ដោយ​សារ PSG៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់