- 2021-05-04 01:43:59
- បាល់ទាត់
Mbappe មិនទាន់ច្បាស់អាចជួយ PSG លេងទល់នឹង City បានឬយ៉ាងណាទេ
- 2021-05-04 01:43:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe មិនទាន់ច្បាស់អាចជួយ PSG លេងទល់នឹង City បានឬយ៉ាងណាទេ
ចន្លោះមិនឃើញ
លោក Mauricio Pochettino បានលើកឡើងថា Paris Saint-Germain នៅតែមិនទាន់ដឹងច្បាស់ថា Kylian Mbappe នឹងអាចជាពេញលេញដើម្បីបានលេងទល់នឹង Manchester City នៅយប់នេះបានឬយ៉ាងណាទេ។
ខ្សែប្រយុទ្ធរូបនេះកំពុងស្ថិតក្នុងមន្ទិលសម្រាប់ការប្រកួតជើងទីពីរពាន Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីគេបានរបួសកំភួនជើងខាងស្ដាំ។ លោក Pochettino ក៏មិនទាន់ប្រាកដថា Mbappe អាចជួយក្រុមបានឬអត់ដែរនៅយប់នេះ។
និយាយកាលពីថ្ងៃច័ន្ទ Pochettino បញ្ជាក់ថា៖ “ពួកយើងត្រូវការវាយតម្លៃស្ថានភាពរបស់ Kylian។ ថ្ងៃនេះ គេបានចាប់ផ្ដើមហាត់ដោយខ្លួនឯង ហើយមានតែរងចាំមើលតើចុងបញ្ចប់គេអាចលេងបានឬយ៉ាងណា"។
PSG នឹងលេងជើងទីពីរក្នុងទឹកដីនៃប្រទេសអង់គ្លេសវិញម្ដង ក្រោយជើងទីមួយពួកគេចាញ់ Manchester City ២-១៕