• 2021-05-03 06:00:55
  • បាល់ទាត់

Neymar ​៖​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ Man City ​ទោះ​ត្រូវ​ស្លាប់​​លើ​ទីលាន​ក៏​ដោយ​

  • 2021-05-03 06:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​ផ្ដល់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​១០០​% ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Manchester City  ឱ្យ​បាន​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​។

​ការ​ប្រកួត​ជើង​ទី​២ ​រវាង​ក្រុម Man City ​និង PSG ​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ហើយ ​ក្រោយ​ពី​ជើង​ទី​១​កន្លង​ទៅ Man City ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​នៅ​ទឹក​ដី​បារាំង​រូច​ទៅ​ហើយ។ ​នៅ​ជើង​ទី​២​ខាង​មុខ​នេះ​វិញ ​Neymar ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម PSG ​បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពេញ​ទី​តែ​ម្ដង ​ដើម្បី​យក​ឈ្នះ Man City ​និង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​។

​អតីត​កីឡាករ Barcelona ​បាន​និយាយ​ថា​៖ “យើង​លេង​ជើង​ទី​១​មិន​បាន​ល្អ ប៉ុន្តែ​​យើង​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង​នៅ​ជើង​ទី​២ ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​ឯង។ ​ខ្ញុំ​ជឿ​ថា​អ្នក​ប៉ារីស​ទាំង​អស់​កំពុង​ជឿ​ជាក់​លើ​យើង ​ខ្ញុំ​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ ​ហើយ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ទី​១​ដែល​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​។ ​ខ្ញុំ​នឹង​ផ្ដល់​គ្រប់​យ៉ាង ​មិន​ថា​មាន​រឿង​អ្វី​នោះ​ទេ ​យើង​ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន ​ទោះ​ជា​ខ្ញុំ​ត្រូវ​ស្លាប់​នៅ​លើ​ទីលាន​ក៏​ដោយ”៕

ប្រភព៖ Goal អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់