• 2021-05-03 02:29:09
  • ប្រដាល់

មាស​ ម៉ើ​ ៣ខែ​នេះ​រក​ចំណូល​បាន​ក្បែរ​ម៉ឺន​ដុល្លារ​ពី​របរ​មួយ​នេះ...​

  • 2021-05-03 02:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ (MMA)​ របស់​កម្ពុជា​ មាស​ ម៉ើ​ រយៈពេល​ប្រហែល​៣ខែ​នេះ​រូប​នេះ​កាក់កប​គួរ​សម​តាម​រយៈ​របរ​ម៉ៅការ​សំណង់​អាច​រក​ចំណូល​បាន​ខ្ទង់​ ៧០០០-៨០០០​ដុល្លារ​ដែរ។​

អតីតអ្នក​ប្រដាល់ មាស ម៉ើ

មាស ​ម៉ើ​ បាន​ឲ្យ​ដឹង​ថា​ មួយ​រយៈពេល​នេះ​គឺ​រវល់​គួរសម​ដែរ​តាម​រយៈ​ការ​ដើរ​ម៉ៅការ​ធ្វើ​ផ្ទះ​ និង​ការងារ​សំណង់​មួយ​ចំនួន​ទៀត​តាម​បណ្ដា​ខេត្ត​នានា។​ នេះ​ដោយ​សារ​តែ​កូវីដ​ក៏​មាន​ការ​អតិជន​មួយ​ចំនួន​សុំ​លុប​កិច្ចព្រមព្រៀង​ធ្វើ​វិញ​ផង។​

ផ្ទះដែល​ មាស ម៉ើ ធ្វើ​កន្លងទៅ

អតីត​អ្នក​លេង​គុន​ចម្រុះ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អតិថិជន​ដែល​ទុកចិត្ត​ និង​ទាក់ទង​ការងារ​មក​រហូត​នេះ​បាន​មក​ពី​អ្នក​គាំទ្រ​ខ្លួន​ហើយ​ចេះ​តែ​អាណិត​ជួយ​ផ្សព្វផ្សាយ​បន្ថែម។​ មួយ​វិញ​ទៀត​ដោយ​សារ​រូប​គេ​ធ្វើ​យក​តម្លៃ​សមរម្យ​ បូក​និង​គុណភាព​ល្អ​ផង​នោះ​ទើប​មាន​អ្នក​ទាក់ទង​ការងារ​មក​ជា​បន្តបន្ទាប់។​

ផ្ទះ​គំរូ​របស់​ មាស ម៉ើ និង​លេខទំនាក់ទំនង

រំលឹក​ដែរ​ថា​ មាស​ ម៉ើ​ ជា​អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​របស់​កម្ពុជា​ និង​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​យូដូ​ដែល​ឈ្នះ​មេមាស​ថ្នាក់​ជាតិ​ជា​ច្រើន។​ បច្ចុប្បន្ន​នេះ​រូប​គេ​កំពុង​ធ្វើ​ការងារ​សំណង់​ក្នុង​ដៃ​៣កន្លែង​ផ្សេងគ្នាផង​ដែរ។​ ការងារ​ដែល​គេ​កំពុង​ធ្វើ​សព្វថ្ងៃ​គឺ​ធ្វើ​ផ្ទះ​វិឡា​ខ្នាត​តូច​ ធ្វើ​របង​ជា​ដើម។​ ប្រសិន​បើ​បងប្អូន​ចង់​ធ្វើ​ផ្ទះ​អាច​ទាក់ទង​ មាស​ ម៉ើ​ តាម​រយៈ​លេខ​ 088 29 44 400៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់