- 2021-04-29 04:15:06
- ប្រដាល់
ក្ដៅៗ វីរបុរសមីយ៉ាន់ម៉ា Aung La របូតខ្សែក្រវាត់ទាំង២ខ្សែឲ្យទៅមនុស្សតែមួយ
- 2021-04-29 04:15:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ វីរបុរសមីយ៉ាន់ម៉ា Aung La របូតខ្សែក្រវាត់ទាំង២ខ្សែឲ្យទៅមនុស្សតែមួយ
ចន្លោះមិនឃើញ
វីរបុរសរបស់មីយ៉ាន់ម៉ា Aung La N Sang បានរបូតខ្សែក្រវាត់របស់ខ្លួនមួយខ្សែទៀតប្រភេទទម្ងន់ Light Heavyweight ទៅឲ្យកីឡាករហុល្លង់ Reinier De Ridder ក្នុងការប្រកួតកម្មវិធី ONE on TNT IV ដែលទើបបញ្ចប់មុននេះ។
ក្នុងការប្រកួតរយៈពេល៥ទឹកពេញ ដែលមួយទឹកមាន៥នាទី Aung La ពិតជាពិបាកក្នុងការដោះស្រាយក្បាច់ក្លេរបស់ Reinier ណាស់។ បញ្ចប់ការប្រកួតចៅក្រមបានកាត់សេចក្ដីឲ្យ Reinier ឈ្នះពិន្ទុ ក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មីប្រភេទទម្ងន់ Light Heavyweight។
នេះគឺជាខ្សែក្រវាត់ទីពីរសម្រាប់ Reinier De Ridder ក្នុងស្ថាប័ន ONE Championship ក្នុង២ប្រភេទទម្ងន់ផ្សេងគ្នា។ ដោយមួយខ្សែទៀតគេគ្រងប្រភេទទម្ងន់ Middleweight ដណ្ដើមបានពី Aung La ដូចគ្នាកាលពីខែ តុលា ឆ្នាំ ២០២០៕