• 2021-04-28 12:03:09
  • បាល់ទាត់

Neymar៖ ខ្ញុំ​មិន​ខ្វល់​ពី​រឿង​ Ballon d'Or ទេ

  • 2021-04-28 12:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​ខ្វល់​ពី​រឿង​ Ballon d'Or នោះ​ទេ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ឆ្នាំ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប PSG ណាស់។ ខ្ញុំ​មិន​ទាំង​ខ្វល់​ពី​រឿង Ballon d'Or អ្វី​ផង និយាយ​ទៅ​ខ្ញុំ​មិន​ដែល​គិត​នោះ​ទេ។ ខ្ញុំ​ឈប់​គិត​ពី​រឿង​នេះ​យូរ​ហើយ " ។

Neymar បាន​បន្ត​ថា៖ " ខ្ញុំ​មិន​ខ្វល់​ទេ។ ខ្ញុំ​ចង់​ឈ្នះ Champions League ដែល​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ ជាពិសេស​អាជីព។ ពេល​ដែល​ខ្ញុំ​ចាស់​ទៅ ខ្ញុំ​ចង់​មើល​មក​ក្រោយ​វិញ​ថា ខ្ញុំ​បាន​ឈ្នះ​ Champions League ម្ដង ២ដង ៣ដង ឬ​ក៏ ៤ដង​។ ហ្នឹង​ហើយ​ជា​រឿង​សំខាន់ " ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់