• 2021-04-28 08:14:49
  • បាល់ទាត់

Neymar ​៖ ​យើង​ពិត​ជា​ចង់​ឈ្នះ Champions League ​ណាស់​

  • 2021-04-28 08:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម PSG ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​សម្រាប់​ការ​ប្រកួត​បាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​Neymar ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​ដែល​លោក Pep ​ជឿ​ជាក់​ថា​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម Manchester City ​បាន​នោះ ​ចេញ​មុខ​និយាយ​ថា​៖ “យើង​ពិត​ជា​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ខ្លាំង​ណាស់។ ​ឆ្នាំ​នេះ PSG ​ពិត​ជា​អភិវឌ្ឍ​សមត្ថភាព​ច្រើន ​ហើយ​យើង​ក៏​បាន​ធ្វើ​ការងារ​ជា​ច្រើន​ផង​ដែរ។ ​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ ​សប្បាយ​ចិត្ត។ ​នេះ​ជា​រដូវ​កាល​សប្បាយ​ចិត្ត​បំផុត​របស់​ខ្ញុំ”។

​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​រក​បាន១៤​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៤​ប្រកួត​របស់​គេ​នា​រដូវ​កាល​នេះ។ ខណៈ​ដែល​បញ្ហា​របួស​ក៏​នៅ​តែ​ជា​បញ្ហា​សម្រាប់​អតីត​កីឡាករ Barcelona ​នេះ​ដែរ។ តែ​វត្តមាន​របស់​គេ​នៅ​រាត្រី​នេះ ​ក៏​នឹង​ធ្វើ​ឱ្យ​ក្រុម Man City ​បារម្ភ​ខ្លាំង​ដូច​គ្នា។

​លោក Pep ​អ្នក​ចាត់ការ​ក្រុម​មេឃ​ខៀវ ​បាន​និយាយ​ថា​លោក​គេង​មិន​លក់​ទេ​នៅ​ពេល​គិត​ពី​ការ​ពិត​ប្រយុទ្ធ​របស់ PSG ​ដែល​មាន​ដូចជា Neymar , Mbappe ​និង Di Maria ​។ ​ពួកគេ​លេង​ប្រយុទ្ធ​មែនទែន ​ហើយ​ការ​ព្យាយាម​រៀប​ទម្រង់​ការពារ ​នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់