• 2021-04-28 02:50:05
  • បាល់ទាត់

លេច​ឮ PSG ស្នើ​កុងត្រា​៣​ឆ្នាំ​ទៅ Messi និង​ប្រគល់​អាវ​លេខ​១០​ឲ្យ​ទៀត

  • 2021-04-28 02:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ទទួល​បាន​សំណើរ​កុងត្រា​រយៈពេល​៣​ឆ្នាំ​​ពី​​ក្លឹប Paris Saint-Germain ដោយ​សារ​តែ​អនាគត​របស់​គេ​នៅ Barcelona ​ស្ថិត​ក្នុង​មន្ទិល។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​​សារព័ត៌មាន​អាហ្សង់ទីន។

កុងត្រា​របស់​កីឡាករ​វ័យ​៣៣​ឆ្នាំ​​ជាមួយ Barca នឹង​អស់​នៅ​ចុង​បញ្ចប់​ខែ​មិថុនា​ខាង​មុខ ប៉ុន្តែ​គេ​មិន​​ទាន់​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​នៅ​ឡើយ​ទេ។ កាល​ពី​រដូវ​ក្ដៅ​មុន Messi បាន​ដាក់​លិខិត​ទៅ​កាន់ Barcelona ដើម្បី​សុំ​ចាកចេញ ប៉ុន្តែ​ក្រោយ​មាន​ការ​សម្រួល​​គេ​ក៏​បន្ត​លេង​រហូត​ដល់​កុងត្រា​អស់។

ផ្អែក​តាម​​ទូរទស្សន៍​​​ស្ថិត​ក្នុង​ប្រទេស​អាហ្សង់ទីន​ TNT Sports បាន​ផ្សាយ​ថា PSG បាន​ដាក់​សំណើ​កុងត្រា​ពិសេស​មួយ​ទៅ​កាន់ Messi ហើយ​ហ៊ាន​ប្រគល់​​អាវ​លេខ​១០ឲ្យ​ទៀត។ លេខ​១០​បច្ចុប្បន្ន​​នៅ​ក្នុង​ក្លឹប PSG​ កំពុង​គ្រប់គ្រង​ដោយ Neymar ដែល​ធ្លាប់​លេង​ជាមួយ Messi កាល​នៅ Barcelona៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់