• 2021-04-29 13:42:45
  • បាល់ទាត់

Mbbape ជនជាតិ​បារាំង​មែន​តែ​ Pochettinoថា​ កីឡាករ​នេះ​ភាគ​ច្រើន​និយាយ​តែ​អង់គ្លេស​

  • 2021-04-29 13:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ពេល​និយាយ​រឿង​បាល់ទាត់​អី​ហ្នឹង​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe និយាយ​តែ​ភាសា​អង់គ្លេស​ជា​មួយ​​លោក​ទេ​។

លោក​ Pochettino បាន​និយាយ​ថា​៖" Mbappe គេ​ស្រលាញ់​បាល់ទាត់​ខ្លាំង​ណាស់​។ គេ​តែង​តែ​និយាយ​ពី​បាល់ទាត់​ជា​មួយ​ខ្ញុំ​រហូត​ហ្នឹង​។ គេ​តែង​សួរ​នាំ​ខ្ញុំ​ពី​បាល់ទាត់​នៅ​អង់គ្លេស​រហូត​មក​ គេ​ចង់​ដឹង​ថា​របៀបរបប​លេង​នៅ​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ។ គេ​ទើប​តែ​អាយុ​២២ឆ្នាំ​ទេ​ ប៉ុន្តែ​គេ​ដូច​មនុស្ស​ចាស់​ទុំ​អញ្ចឹង​ គេ​ជឿជាក់​លើ​លើ​សមត្ថភាព​គេ​ និង​បើក​ទូលាយ​ស្ដាប់​អ្នក​ជុំវិញ​ខ្លួន​គេ​រហូត​។ "។

លោក​បាន​បន្ត​ថា​៖" គេ​​មាន​ទេពកោសល្យ​ខ្លាំង​ណាស់​ គេ​អាច​និយាយ​បារាំង​ អង់គ្លេស​ និង​អេស្ប៉ាញ​បាន​ល្អ​ណាស់​។ ខ្ញុំ​និយាយ​អង់គ្លេស​ និង​អេស្ប៉ាញ​ជា​មួយ​គេ​រហូត​ហ្នឹង​ តែ​ភាគ​ច្រើន​ជា​អង់គ្លេស​ច្រើន​ជាង​។ លុះ​ថ្ងៃ​មួយ​ខ្ញុំ​ប្រាប់​គេ​ថា​ តោះ​និយាយ​បារាំង​ជា​មួយ​គ្នា​ម្ដង​ព្រោះ​ខ្ញុំ​ចង់​ហាត់សម​ភាសា​បារាំង​ ហើយ​គេ​ក៏​យល់​ព្រម​ តែ​គេ​សុំ​និយាយ​អង់គ្លេស​ឲ្យ​ច្រើន​ជាង​។ និយាយ​ទៅ​គេ​ចូល​ចិត្ត​រៀន​ភាសា​ខុស​ៗ​គ្នា​ច្រើន​ "។

នៅ​ក្នុង​ពេល​នេះ​ Mbappe ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​ថា​ នឹង​អាច​ចាកចេញពី​ PSG ក្រោយ​មាន​ក្លឹប​ធំៗ​​ជា​ច្រើន​ចង់​បាន​ដូច​ជា​ក្លឹប​ Manchester City និង​ Manchester Uinted ជា​ដើម​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់