• 2021-04-23 01:20:33
  • បាល់ទាត់

Messi ធ្វើ​​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ Barca ឈ្នះ​ឡើង​មក​លេខ​៣​ក្នុង​តារាង​ពិន្ទុ

  • 2021-04-23 01:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ទាត់​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​នាំ Barcelona យក​ឈ្នះ Getafe ៥-២ ឡើង​មក​លេខ​៣​ក្នុង​តារាង​ពិន្ទុ La Liga។

សរុប​​ទាំង​៥​គ្រាប់​របស់ Barcelona រក​បាន​ដោយ​ Messi ២​គ្រាប់​នាទី​ទី​៨​និង​៣៣, Ronald Araujo និង Griezmann ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់​ និង​ Sofian Chakla របស់ Getafe ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់។ ចំណែក​២​គ្រាប់របស់ Gatafe សម្រេច​ទី​ដោយ Enes Unal ទាត់​ប៉េណាល់​ទី និង Clememnt Lenglet របស់ Barca ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

សម្រាប់​ការ​ទទួល​បាន​៣​ពិន្ទុ​នេះ​បាន​ជួយ Barcelona មាន​៦៨​ពិន្ទុ​ឈរ​នៅ​លេខ​៣ ក្រោម​ក្រុម​លេខ​២ Real Madrid តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ប៉ុន្ត​ Barca នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់