• 2021-04-20 08:56:13
  • បាល់ទាត់

Neville៖ City និង Spurs មិន​​ខ្វល់​ពី​បាល់​អង់គ្លេស​ផង លុប​ចោល​ផ្ដាច់ព្រ័ត្រ​ League Cup ទៅ

  • 2021-04-20 08:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gary Neville បាន​​បញ្ចេញ​មតិ​ឲ្យ​​លុប​ចោល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន League Cup រវាង Manchester City និង Spurs ដែល​នឹង​ត្រូវ​លេង​នៅ​ចុង​សប្ដាហ៍​នេះ។

City និង Spurs ដែល​ជា​ក្រុម​ចូលរួម​ជាមួយ European Super League ​នឹង​ជួប​គ្នា​នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ទី ២៥ ខែ មេសា​ខាង​មុខ​នេះ។ City កំពុង​ប៉ង​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​​៤​ដង​ជាប់​គ្នា ខណៈ​ Spurs ចង់​​បញ្ចប់​ការ​មិន​ឈ្នះ​ពាន​សោះ​រយៈពេល​១៣​ឆ្នាំ។

Neville ថា​គម្រោង​ចូលរួម​ជាមួយ ESL និង​បោះបង់​បាល់ទាត់​​នៅ​ប្រទេស​អង់គ្លេស​​របស់​ពួក​គេ​គួរ​តែ​ទទួល​ការ​ពិន័យ។ និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ Neville បាន​លើក​ឡើង​ថា គួរ​តែ​មាន​សកម្មភាព ព្រោះ​រឿង​នេះ​វាយ​ប្រហារ​ខ្លាំង​ណាស់។ ហើយ​តាម​គំនិត​របស់​លោក​គួរ​តែ​លុប​ចោល​ការ​ប្រកួត​​នៅ​ថ្ងៃ​អាទិត្យ​រវាង City និង Spurs។

អតីត​កីឡាករ Man Utd បាន​បន្ត​ថា ពួក​គេ​មិន​ខ្វល់​ពី​ពាន​នេះ​ទេ គួរ​លុប​ចោល​ទៅ។ ពួក​គេ​មិន​ខ្វល់ខ្វាយ​ពី​បាល់​អង់គ្លេស។ អញ្ចឹង​លេង​ League Cup​ ក៏​គ្មាន​ន័យ​ដែរ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់