• 2021-04-14 12:22:42
  • បាល់ទាត់

Neymar ទម្លាយ​ពី​អនាគត​​ពេល​ខាង​មុខ​របស់​ខ្លួន​នៅ​ PSG ហើយ

  • 2021-04-14 12:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Neymar បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TNT Sports Brazil កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅពេល​នេះ គេ​ពេញ​ចិត្ត​នឹង​នៅ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain ជាងពេល​ណា​ទាំងអស់ ​។

Neymar បាន​និយាយ​ថា​៖" រឿង​របស់​ខ្ញុំ​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG លែង​ជា​ប្រធាន​បទ​ ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​លើ្​កមក​និយាយ​ទៀត​ហើយ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ពេល​នេះ​ខ្ញុំ​សម្រេច​ចិត្ត​ច្បាស់​លាស់​ហើយ​ ខ្ញុំ​ចង់​ប្រាប់​ថា​ពេល​នេះ​ខ្ញុំ​ពេញ​ចិត្ត​លេង​ឲ្យ​ក្លឹប​ហ្នឹង​ខ្លាំង​ កន្លែង​ហ្នឹង​ឥឡូវ​ដូច​ជា​ផ្ទះ​របស់​ខ្ញុំ​អញ្ចឹង​។ និយាយ​ពេល​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​លេង​ឲ្យ​ក្លឹប​នេះ​ ជាង​ពេល​មុន​ៗ​ទៀត​ "។

Neymar បាន​មក​លេង​ឲ្យ​ PSG តាំង​ពី​ឆ្នាំ​២០១៧មក ដោយ​ចូល​រួម​លេង​បាន​ ១០៧​ប្រកួត​ ​រក​គ្រាប់​បាល់​បាន​ ៨៣​គ្រាប់​ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់