• 2021-04-13 08:35:56
  • ប្រដាល់

ឡៅ​ ចិត្រា​ ចូល​សង្វៀន​វិញ​ហើយ​ប៉ះ​ដៃគូ​ចាស់​នៅ​ CNC​

  • 2021-04-13 08:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ វិល​ចូល​សង្វៀន​វិញ​ហើយ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​លើ​សង្វៀន​ CNC​ ក្រោយ​សម្រាក​ប្រហែល​៣ខែ​កន្លងទៅ។​

កីឡាករ​ ឡៅ​ ចិត្រា

សិស្ស​គុន​មក​ពី​កំពង់ស្ពឺ​ខាង​លើ​នេះ​បន្ទាប់​ពី​រៀបការ​រួច​ និង​បាន​ឡើង​ប្រកួត​នៅ​ TOWN​ ឈ្នះ​ប្រាក់​លាន​ម៉ារ៉ាតុង​រួច​មក​គឺ​អាក់ខាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្ដង។ ​ថ្ងៃ​សៅរ៍​នេះ​ ចិត្រា​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ សូត្រ​ ប៊ុនធី​ ជា​ថ្មី​ហើយ​ដើម្បី​ដណ្ដើម​ប្រាក់​លាន​កម្មវិធី​ខារ៉ាបាវ។​

ឡៅ ​ចិត្រា​ បើ​ទោះ​ជា​ខាន​ប្រកួត​យូរ​ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​ ការ​នឹករលឹក​ពី​អ្នក​តាមដាន​គុន​ខ្មែរ​គឺ​នៅ​តែ​រង់ចាំ​ការ​ប្រកួត​របស់​គេ។​ បើ​និយាយ​ពី​ប្រវត្តិ​នៃ​ការ​ប៉ះ​គ្នា​រវាង​ទាំង​ពីរ​នាក់​នេះ​គឺ​ច្រើន​ដង​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​មិន​ប្រែប្រួល​នោះ​គឺ​ សូត្រ​ ប៊ុនធី​ មិន​ដែល​ឈ្នះ​ ចិត្រា​ ឡើយ។​

កម្មវិធីប្រកួត (រូបភាព Sport Zone)

រង់ចាំ​មើល​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ថ្ងៃ​សៅរ៍​ ទី១៧​ មេសា​ ២០២១​ នៅ​សង្វៀន​ CNC​ នេះ​ សូត្រ​ ប៊ុនធី​ អាច​សងសឹក​លើ​ ចិត្រា​ វិញ​បាន​ទេ។​ អ្នក​គាំទ្រ​គុន​ខ្មែរ​ចាំ​មើល​ ចិត្រា​ នៅ​ល្អ​ដូច​ដើម​ទេ​ចំពោះ​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់