• 2021-04-13 07:52:18
  • បាល់ទះ

ម៉ាប់ឆ្វេង ប្រាប់តិចនិកវាយសេវាលោតស្ទើរប្រអប់ និងលោត​គប់

  • 2021-04-13 07:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះ​ម្នាក់ៗមានក្បួនវាយសេវាខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត ទេពកោសល្យ និងសមត្ថភាពដែលពួកគេមានពី​កំណើត​។

យ៉ាងណាថ្ងៃនេះ Sabay សូមនាំអារម្មណ៍ប្រិយមិត្តទៅមើលរបៀបវាយសេវារបស់ម៉ាប់ឆ្វេង ថាតើកីឡាករល្បីល្បាញខ្លាំងលំដាប់ស្រុកខ្មែររូបនេះ មានរបៀបនិង​តិចនិកយ៉ាងណា?

ម៉ាប់ឆ្វេង មានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យបាល់ទះនៅកម្ពុជា ហើយអ្វី​ដែល​ពិសេសគឺ ការវាយសេវាលោត​គប់និងលោតស្ទើរប្រអប់របស់គេ​ រហូត​មាន​រហស្សនាម​ថា "សឺវីស​ឥតស្រមោល​ម៉ាប់​ឆ្វេង"។

គួរបញ្ជាក់ថា ការចែករំលែកតិចនិកវាយសេវាលោតស្ទើរប្រអប់ និងសេវាលោត​គប់​របស់ម៉ាប់ឆ្វេងនេះ ធ្វើឡើងនៅស្រុកកំណើតគេក្នុងខេត្តកំពត។ បើ​ចង់​ដឹង​ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់