• 2021-04-13 01:46:03
  • បាល់ទាត់

សូម​ឲ្យ​ព្រះជួយ! ម្ដាយ​ក្មេក​​​ សុខ សុវណ្ណ​ ឆ្លង​កូវីដ​-១៩​ថែម​​ទាំង​មាន​សភាព​ពិបាក​ដក​ដង្ហើម​ខ្លាំង​

  • 2021-04-13 01:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ដាយ​ក្មេក​​របស់​ សុខ សុវណ្ណ អតី​ត​ខ្សែ​ការពារ​ជម្រើស​ជាតិ និង បឹងកេត​ មាន​វិជ្ជមាន​កូវីដ​១៩​ថែម​​ទាំង​មាន​សភាព​ធ្ងន់ធ្ងរ​ដាក់​ខ្សល់​អុកស៊ីហ្សែន ​ដោយសា​​ពិបាកដកដង្ហើម​ខ្លាំង​​ នេះ​មក​ពី​ម្ដាយ​របស់​គេ​មាន​​​​ជំងឺ​ហត់​ប្រចាំ​កាយ​ ខណៈ​ពេល​នេះ​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ​សូវៀត។

​​អតីត​ខ្សែ​ការពារ​ឆ្នើម​​របស់​បឹង​កេត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​ម្ដាយ​ក្មេក​ដែល​មាន​វ័យ៥៤​ឆ្នាំ​របស់​ខ្លួន​មាន​អាការៈ​ធ្វើ​ទុក​​ហត់​ខ្លាំង​តាំង​​ពី​មុន​ពេល​ដឹង​ថា ​​ឆ្លង​កូវីត​ទៅ​ទៀត​។ ក្រោយ​ដឹង​លទ្ធផល​នេះ​ភ្លាម​ក្រុមគ្រួសារ​របស់​ សុខ សុវណ្ណ ពិត​ជា​មាន​អារម្មណ៍​តក់​ស្លុត​​យ៉ាង​ខ្លាំង។

​ពេល​នេះ​ជំងឺ​ដ៏​សាហាវ​នេះ​បាន​ឆ្លង​ទៅ​ដល់​លោក​ប៉ា​​ក្មេក​របស់​គេ​ថែម​ទៀត ក្រោយ​ពេល​​ចេញ​លទ្ធផល​វិជ្ជមាន​កាល​ពី​ម្សិលមិញ​នេះ​​​។ ចំណែក​ សុខ សុវណ្ណ ព្រម​ទាំង​ប្រពន្ធ និង កូន​ក៏​បាន​ធ្វើ​សំណាក​រួចហើយ​ដែរ​ ដោយ​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​។ ដើម​ហេតុ​នៃ​ការ​ឆ្លង​​ជំងឺ​​នេះ​មក​ដល់​ម្ដាយ​​របស់​ សុខ សុវណ្ណ ​គឺ​ដោយសារ​​ម្ដាយ​ក្មេក​របស់​គេ​បាន​ទៅ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​អូឬស្សី​កាល​អំឡុង​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ​ខែ​មេសា ឆ្នាំ​២០២១​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់