• 2021-04-12 05:06:27
  • បាល់ទាត់

Modric ​ថា Pique ​ចាំ​តែ​តវ៉ា ​ក្រោយ​ចប់​ការ​ប្រកួត El Clasico ​

  • 2021-04-12 05:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Luka Modric ​និង​ Gerard Pique ​បាន​ប៉ះ​សម្ដី​គ្នា​បន្តិច ​បន្ទាប់​ពី​ការ​ប្រកួត El Clasico ​បាន​បញ្ចប់​ទៅ ​ក្នុង​លទ្ធផល ​២-១ ​កន្លង​ទៅ​នេះ​។

Pique ​មិន​បាន​ចូល​ជួយ​ក្រុម​ទេ​​នៅ​ប្រកួត​នេះ ​ប៉ុន្តែ​រូបគេ​បាន​ចុះ​ទៅ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ផង​ដែរ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ។ ​យ៉ាងណា ​ការ​តវ៉ា​នោះ​មិន​ទទួល​បាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ ​ដោយ​លទ្ធផល​ចុង​ក្រោយ ​នៅ​តែ​ក្រុម FC Barcelona ​បរាជ័យ​ក្នុង​លទ្ធផល ២-១ ​ដដែល។ ​យ៉ាងណាមិញ ​ខ្សែ​ការពារ​អេស្ប៉ាញ​នេះ ​ក៏​បាន​ប៉ះ​សម្ដី​ជាមួយ​កីឡាករ Modric ​បន្តិច​ដែរ។

​អំឡុង​ពេល​ដើរ​ចាប់​ដៃ​គ្នា​នោះ ​កីឡាករ​សញ្ជាតិ​ក្រូអាត​បាន​និយាយ​ទៅ​កាន់ Pique ​ថា​៖

Modric ៖ អ្នក​កំពុង​រង់ចាំ​តវ៉ា​មែន?

Pique ៖ ល្អ​ណាស់ ​ថែម​ម៉ោង​តែ​៤​នាទី​ទេ

Modric ៖ ហើយ​ចង់​ថែម​ម៉ោង​ប៉ុន្មាន?

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់