• 2021-04-12 03:37:12
  • បាល់ទាត់

Son រងការ​រើសអើង​ស្អប់​ខ្ពើម​លើ​បណ្ដាញ​សង្គម ក្រោយ​ប៉ះ​ជាមួយ Man Utd

  • 2021-04-12 03:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Spurs បាន​ប្រកាស​ថា មាន​ការ​រើសអើង​​ស្អប់​ខ្ពើម​​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Heung-min Son តាម​រយៈ​បណ្ដាញ​សង្គម ក្រោយ​ប្រកួត​ចប់​ជាមួយ Manchester United។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Son ជា​ដើមចម​​ធំ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​​បដិសេធ​គ្រាប់​បាល់​របស់ Edinson Cavani ក្នុង​ជំនួប Spurs ចាញ់ United ១-៣ កាល​ពី​យប់​មិញ។ Son បាន​ដួល​​ខ្ទប់​មុខ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ Scott McTominay ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​សម្រេច​​ទៅ​ពិនិត្យ​ VAR​ និង​មិន​ឲ្យ​បាល់​ចូល។

ក្រោយ​ចប់​ការ​ប្រកួត Son ត្រូវ​បាន​​រើសអើង​​ស្អប់​ខ្ពើម​​​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន ទើប​ Spurs សម្រេច​​ចេញ​សេចក្ដី​ប្រកាស​មួយ។ Spurs បាន​សរសេរ​ថា ក្រោយ​ជំនួប​រវាង​ United និង​ Spurs កីឡាករ​របស់​ពួកគេ​ម្នាក់​បាន​ទទួល​រង​ការ​រើសអើង​​ស្អប់​ខ្ពើម។ ប៉ុន្តែ​យ៉ាងណា ក្លឹប​នៅ​តែ​​នៅ​ជាមួយ Sonny ជា​និច្ច។

គណនី​មួយ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា៖ “Son សម​តែ​និរទេស​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង"។ ចំណែក​គណនី​មួយ​ទៀត​បាន​សរសេរ​ថា៖ "@ManUtdមិន​ខ្វល់​ទេ ប្រសិន​បើ​ពួក​យើង​បាត់​បង់​នរណា​ម្នាក់ ដោយ​បំបាក់​ជើង​​របស់ Son។ ជា​រឿង​នឹង​សប្បាយ​ចិត្ត​បំផុត"។

បាល់ទាត់​បច្ចុប្បន្នកំពុង​តែ​ប្រឈម​មុខ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​រើសអើង​ដោយ​ផ្ទាល់​ទៅ​កាន់​កីឡាករ​តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេង​ៗ ហើយ​កីឡាករ​ល្បី​ៗ​ជា​គោលដៅ​ធំ​បំផុត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់