• 2021-04-12 02:50:59
  • បាល់ទះ

រាជថាស្មាត់២រូបនេះ បោករញ៉េរញ៉ៃណាស់ធ្វើឱ្យខ្លួនពិបាកបាំងបំផុត

  • 2021-04-12 02:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងវិស័យបាល់ទះបច្ចុប្បន្ន បើនិយាយពីស្មាត់បោកជាប់ដៃ ក្នុងការ​ប្រកួតក្រៅផ្លូវការ អធិរាជប្រអប់ស្រុកខ្មែរ ទុយ រាជ មើលឃើញកីឡាករមានឈ្មោះសូរសំឡេង «ប៉» ពីររូប ដែលខ្លួន​ពិបាកបាំងបំផុតគឺស្មាត់ប៉ែតនិងស្មាត់ប៉ោក។

ស្មាត់ប៉ែត

បងប្រុសបង្កើតរបស់ស្មាត់យុន បានឱ្យដឹងក្នុងបណ្ដាញសង្គម TikTok កាល​ពី​ពេល​ថ្មីៗ​ថា ៖«បើនិយាយរួមទៅស្មាត់ដែលពិបាកបាំងជាងគេ មានច្រើននៅស្រុកខ្មែរយើង តែខ្ញុំលើកយកស្មាត់ពីរមកនិយាយ ដែលខ្ញុំបាំងបាល់គាត់អត់ជាប់ គឺស្មាត់ប៉ែតនិងស្មាត់ប៉ោក ដោយសារគាត់បោករញ៉េរញ៉ៃ អ៊ីចឹងខ្ញុំពិបាកបាំងណាស់»។

មិនត្រឹមតែប៉ុណ្ណោះស្មាត់ឆ្វេងល្អមួយចប់ បានបន្ថែមទាំងអស់សំណើចថារញ៉េរញ៉ៃ ព្រោះ​​ពួកគេ​បោកបាល់ជាប់ដៃពីលើផង និងពីក្រោមផង ទើបមិនងាយបាំងដូចស្មាត់វៃ។ បើ​ស្មាត់​វ៉ៃបាល់ពី​លើ​វិញៗ ស្មាត់រាជថាមាន​ច្រើន​ណាស់​រាប់​មិន​អស់​ទេ​ នៅក្នុង​​ស្រុក​ខ្មែរដែលគេ​ពិបាក​បាំង៕

ស្មាត់ប៉ោក

ទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់