• 2021-04-10 01:44:12
  • បាល់ទាត់

មុន​ប្រកួត Clasico លោក Zidane មិន​ចង់​ឲ្យ​ Messi ចេញ​ពី Barcelona ឡើយ

  • 2021-04-10 01:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​​របស់ Real Madrid លោក Zinedone Zidane មិន​ចង់​ឃើញ Lionel Messi ចាកចេញ​ពី Barcelona ឡើយ​ពេល​ចប់​រដូវ​កាល​នេះ។

ជំនួប​ Clasico នៅ​រាត្រី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា វា​គឺ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់ Messi សម្រាប់ Barcelona ទល់​នឹង Real Madrid។ យ៉ាណាមិញ Zidane មិន​ទាន់​ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ចាកចេញ​ពី La Liga ឡើយ។

ក្នុង​សន្និសីទកាសែត​​មុន​ជំនួប Clasico អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ចង់​ឲ្យ​វា​ក្លាយ​ជា​ Clasico ចុង​ក្រោយ​របស់ Messi ឡើយ។ សូម​បន្ត​ឲ្យ​គេ​នៅ Barcelona។ គេ​ល្អនៅ​ទី​នេះ។ វា​ពិត​ជា​ល្អ​សម្រាប់ La Liga ប្រសិន​បើ​គេ​នៅ"។

Real Madrid នឹង​ប្រើ​​កីឡដ្ឋាន Alfredo Di Stefano ស្វាគមន៍​​​ Barcelona ក្នុង​ពាន La Liga ម៉ោង​២​:០០​នាទី​រំលងអាធ្រាត្រ។ កាល​ពី​ជើង​ទី​មួយ​ Barca បាន​ចាញ់ Real ១-៣៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់