• 2021-04-09 08:33:34
  • កីឡា​ផ្សេង​ៗ

ស្រ៊ាង​ សុរ៉ាឃីម​ ឆ្លើយ​តប​អ្នក​ដែល​ចង់​ហាត់​រៀន​ប៊ូល​ជា​មួយ​ខ្លួន...​

  • 2021-04-09 08:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​កីឡា​ប៊ូល​ និង​ប៉េតង់​ ស្រ៊ាង​ សុរ៉ាឃីម​ បាន​ធ្វើ​វីដេអូ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ Tik Tok​ ឆ្លើយ​តប​អ្នក​ដែល​ចង់​ហាត់​រៀន​ជា​មួយ​ខ្លួន​ថា​ នៅ​ពេល​នេះ​រូប​គេ​មិន​ទាន់​មាន​សមត្ថភាព​ទេ។​ ណា​មួយ​បច្ចុប្បន្ន​ខ្លួន​ក៏​នៅ​ហ្វឹកហាត់​ដែរ​ ដូច្នេះ​សុំ​ទោស​ចំពោះ​រឿង​មួយ​នេះ​។ ប៉ុន្តែ​បើ​ស្ងប់​ជំងឺ​កូវីដ​ អាច​ចូល​មក​លេង​ប៊ូល​ក្នុង​សាត​បាន​នៅ​ពេល​នោះ​កីឡា​ការិនី​រូប​ស្រស់ខាង​លើ​នេះនឹង​ប្រាប់​ពី​ការ​លេង​ខ្លះៗ​ដែល​ខ្លួន​ចេះ​ក៏ដូចជាចែក​រំលែក​តាម​ជាក់​ស្ដែង។​

រូបភាពលើហ្វេសបុក សុរ៉ាឃីម

រំលឹក​ដែរ​ថា​ ស្រ៊ាង​ សុរ៉ាឃីម​ ជា​កីឡា​ការិនី​ប៊ូល​ និង​ប៉េតង់​ ជម្រើស​ជាតិ​កម្ពុជា។​ រូប​គេ​ក៏​ជា​កីឡា​ការិនី​ឆ្នើម​ និង​ធ្លាប់​ទទួល​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ។​ សុរ៉ាឃីម​ ត្រូវ​បាន​អ្នក​ស្រី​ កែ​ ឡេង​ សម្លឹង​ឃើញ​ថា​វា​ទេពកោសល្យ​ខ្ពស់​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ទៀត​ផង​ពេល​បច្ចុប្បន្ន។​ តោះ! មើល​វីដេអូ​បង្ហោះ​របស់​ សុរ៉ាឃីម​ ទាំង​អស់​គ្នា៕​

រូបភាពលើហ្វេសបុក សុរ៉ាឃីម

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់