• 2021-04-08 09:24:56
  • ប្រដាល់

ក្លឹប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស​ គ្រោង​ដក​ប្រាក់​ឧបត្ថម្ភ​កីឡាករ​វិញ​ព្រោះ​ចរិត​អឿ

  • 2021-04-08 09:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ លើក​ឡើង​តាម​ការ​ឡាយ​វីដេអូ​លើ​ហ្វេសបុក​របស់​លោក​ថា​ កីឡាករ​ក្នុង​ក្លឹប​មួយ​ចំនួន​ដូច​ចង់​មាន​ចរិត​អឿ​ និង​មិន​សូវ​ចង់​ប្រកួត​បន្ទាប់​បាន​ប្រាក់​រង្វាន់​ បូក​ប្រាក់​តម្លៃ​ខ្លួន​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ។​ គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ សិស្ស​ខ្លះ​មាន​ទាំង​ប្រាប់​មក​លោក​វិញ​ថា​កុំសូវ​ទាន់​ចាប់​គូ​អី​មិន​ទាន់​ចង់​ប្រកួត​ទេ។​

ក្លឹបនាយកដ្ឋានអង្គរក្ស

លោក​ អេលីត​ បន្ថែម​ទៀត​ថា​ ប្រសិន​បើ​បែប​នេះ​ទៀត​លោក​ប្រហែល​សុំ​ទៅ​ថ្នាក់​ដឹកនាំ​ ប្រធាន​ក្លឹប​ឲ្យ​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​តិច​ជាង​មុន​ ឬ​ដក​ទាំង​ស្រុង​តែ​ម្ដង។​ បង​ប្រុស​ ស៊ន​ សៀវម៉ីវ​ បន្ត​ថា​កីឡាករ​មួយ​ចំនួន​ពេល​វ៉ៃ​បាន​លុយ​តិច​ក៏​ពិបាក​ ដល់​ពេល​វ៉ៃ​បាន​លុយ​ច្រើន​ហើយ​ក៏​ពិបាក​ទៀត។​ រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​នាយកដ្ឋាន​អង្គរក្ស៕​

លោក ស៊ន អេលីត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់