- 2021-04-07 08:09:15
- បាល់ទះ
ណារិទ្ធ ប៉ះសេថា មហាផ្ទៃហាត់ធម្មតា តែក្រោយពីហាត់ទៅបន្ទប់ បាយ-ទឹកក៏ក្នុងបន្ទប់ដែរ
- 2021-04-07 08:09:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណារិទ្ធ ប៉ះសេថា មហាផ្ទៃហាត់ធម្មតា តែក្រោយពីហាត់ទៅបន្ទប់ បាយ-ទឹកក៏ក្នុងបន្ទប់ដែរ
ចន្លោះមិនឃើញ
ដៃប៉ះសេរបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ ថា ក្នុងអំឡុងនេះក្លឹបក្រសួងមហាផ្ទៃហាត់ធម្មតា ប៉ុន្តែក្រោយពេលហាត់ចប់កីឡាករត្រូវទៅបន្ទប់សម្រាកមិនឲ្យដើរលេង ឬ ទៅណាឡើយ ពិសេសសូម្បីបាយទឹកក៏ត្រូវធ្វើក្នុងបន្ទប់របស់ខ្លួនដែរ។
ក្លឹបបាល់ទះក្រសួងមហាផ្ទៃគឺមានការហ្វឹកហាត់ធម្មតា ប៉ុន្តែមិនហាត់ខ្លាំងទេ ដោយហាត់មួយព្រឹកៗ ហើយហាត់គ្រាន់តែកុំឲ្យសាច់ដុះមានបញ្ហាប៉ុណ្ណោះ។ យ៉ាងណាក្នុងអំឡុងកូវីដនេះគ្រប់គ្នាមិនអាចចេញទៅលេងខាងក្រៅបានឡើយ ហើយកីឡាករគ្រប់រូបក៏មិនអនុញ្ញាតឲ្យទៅផ្ទះដែរ ពីព្រោះខ្លាចពិបាកគ្រប់គ្រង។
ក្លឹបបាល់ទះផ្សេងៗក៏មានការហ្វឹកហាត់ធម្មតា មិនថាអង្គរក្ស និង វិសាខា បើទោះមិនមានការប្រកួតក្ដី។ ណារិទ្ធ បច្ចុប្បន្នជាអ្នកលើកបាល់ដៃទី១ របស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ហើយក៏ជាកីឡាករមានបទពិសោធច្រើនម្នាក់ក្នុងក្លឹបផងដែរ៕