• 2021-04-06 00:52:18
  • បាល់ទាត់

Dembele ​ដាក់​១​គ្រាប់​ចុង​ម៉ោង ​ជួយ Barca ​ចាញ់ AT Madrid ​តែ​១​ពិន្ទុ​ទេ​

  • 2021-04-06 00:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Ousmane Dembele ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​១​គ្រាប់ ​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​ក្នុង​លទ្ធផល ១-០ ​នៅ​ក្របខណ្ឌ La Liga ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ Barcelona ​ព្យាយាម​វាយ​សម្រុក​ណាស់ ​ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម Valladolid ​បាន​ឡើយ។ ​ស្រប​ពេល​ឈាន​ដល់​នាទី​៧៩ ​ក្រុម Valladolid ​ក៏​ទទួល​បាន​កាត​ក្រហម​កីឡាករ​ម្នាក់​ទៀត ដែល​ធ្វើ​ឱ្យ​សល់​១០​នាទី​ចុង​ក្រោយ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​កាន់​តែ​សម្រុក​ខ្លាំង​ផ្ទេរ​ដង។ ​ការ​សម្រុក​នេះ ​ទើប​ពួកគេ​ទទួល​បាន​លទ្ធផល​ល្អ ដោយ Dembele ​ជា​អ្នក​រក​គ្រាប់​បាល់​១​គ្រាប់​ចុង​ម៉ោង។

​ជាមួយ​ជ័យជម្នះ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ronald Koeman ​ឡើង​មក​ឈរ​នៅ​លេខ​២ ​និង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Atletico Madrid ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់