• 2021-04-05 10:18:32
  • ប្រដាល់

រក​ឃើញ​អ្នក​បាន​៣ពិន្ទុ​ហើយ​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​គោ​ជល់​ សប្ដាហ៍​ទី១​ ពូល​ A ​

  • 2021-04-05 10:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី១​ នៃ​ពូល​ A ​កម្មវិធីខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦០​គីឡូក្រាម​ បាន​បញ្ចប់​ទៅ​ហើយ​រវាង​ ម៉ឺន​ មេឃា​ និង​ សូត្រ ​វាសនា​ ឡុង​ ជិន​ និង​ ឈិត​ សេរីវណ្ណថង។​ គូ​ខ្សែក្រវាត់​ទី១​ គឺ​ ម៉ឺន​ មេឃា​ ជា​អ្នក​ឈ្នះ​ទទួល​បាន​ ៣ពិន្ទុ​ ចំណែក​គូ​ទី២​ ឈិត​ សេរីវណ្ណថង​ ជា​អ្នក​ឈ្នះ​ទទួល​បាន​ ៣ពិន្ទុ​ផង​ដែរ។​

ម៉ឺន មេឃា (ក្រហម) រូបភាព​ផ្ដល់ជូន

២គូ​ខ្សែក្រវាត់​ខាង​លើ​នេះ​គឺ​ចាញ់​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ​ ខណៈ​ការ​ប្រកួត​របស់​ពួកគេ​មិន​លើស​មិន​ខ្វះ​គ្នា​នោះ​ឡើយ។​ ប៉ុន្តែ​ការ​ប្រកួត​រវាង​ វណ្ណថង​ និង​ ឡុង​ ជិន​ មាន​ភាព​មិន​ដាច់​ស្រឡះ​គ្នា​រឿង​ពិន្ទុ​ក្រោយ​បញ្ចប់​ការប្រកួត។​ គេ​ឃើញ​មាន​អ្នក​គាំទ្រ​ និង​គ្រូ​របស់​ ឡុង​ ជិន​ ហាក់​មិន​ពេញ​ចិត្ត​ទៅ​និង​លទ្ធផល​ដែល​ចៅក្រម​សម្រេច​ឲ្យ​សិស្ស​របស់​ខ្លួន​ចាញ់​។​

រំលឹក​ដែរ​ថា​ ពូល​ A​ មាន​ ម៉ឺន​ មេឃា​ សូត្រ ​វាសនា​ ឡុង​ ជិន​ និង​ ឈិត​ សេរីវណ្ណថង។​ ម៉ឺន​ មេឃា​ និង​ ឈិត​ សេរីវណ្ណថង​ មាន​៣ពិន្ទុ​ក្នុង​ដៃ​ក្រោយ​ឈ្នះ​ប្រកួត​ដំបូង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣​ មេសា​ ២០២១៕​

ម៉ឺន មេឃា (ក្រហម) រូបភាព​ផ្ដល់ជូន
ឈិត សេរីវណ្ណថង (ខៀវ) រូបភាពផ្ដល់ជូន
តារាងពិន្ទុ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់