• 2021-04-05 03:40:18
  • បាល់ទះ

MV ឈុតមួយនេះហើយដែលឥន្ទ្រីពិឃាដ ឌូក ចូលចិត្តខ្លាំងបំផុត!

  • 2021-04-05 03:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក និងសឺវីសឥតស្រមោលម៉ាប់ឆ្វេង បានចូលរួមសម្ដែងក្នុងបទចម្រៀង «រាំក្បាច់ជាងសំណង់​» របស់នាយពាក់មី ដែលបានធ្វើឱ្យមហាជន មានការភ្ញាក់ផ្អើល គាំទ្រ និង​កោត​សរសើរជាខ្លាំង ចំពោះសមត្ថភាពដ៏ប៉ិនប្រសប់របស់អ្នកទាំងពីរ។

ម៉ាប់ឆ្វេង ឌូក និង ពាក់មី

ក្នុងចម្រៀងកាយវិការខាងលើឌូក និងម៉ាប់ឆ្វេង បានបង្ហាញមុខច្រើនឈុត មានទាំងកំប្លែង និងរាំសប្បាយជាហូរហែ។ ដូច្នេះមានសំណួរសួរថា តើឈុតមួយណាក្នុង MV នេះដែលឥន្ទ្រីសំកាំងលើវេហាពេញចិត្តជាងគេ?

កំពូលស្មាត់ធំមកពីខេត្តព្រៃវែបាន្យដឹងថា ឈុតឆាកដែលខ្លួនពេញចិត្តខ្លាំងបំផុតគឺ ឈុតហូបបាយជុំគ្នាបួននាក់ ដែលម៉ាប់ឆ្វេងសម្ដែងជាភេទទីបីបញ្ចុកបាយឱ្យខ្លួន ព្រោះកន្លែងនេះកំប្លែងនិងប្លែកអារម្មណ៍។

ដៃគូដ៏ស៊ីចង្វាក់របស់ស្មាត់ក្ដូបានពន្យល់ច្បាស់ៗថា ៖«ឈុតកន្លែងហ្នឹងវាលក្ខណៈថាសើច ឈុតវគ្គហ្នឹងសើចទាំងអស់សម្ដែងដំបូង សើចទាំងបងពាក់មី សើចទាំងជាងថត។ លក្ខណៈថតទៅវាប្លែកអារ្មណ៍ ហើយណាមួយអ្នកគាំទ្រក៏ប្លែកភ្នែក ធ្លាប់តែឃើញយើងលេងបាល់ចឹង»។

ជាលើកទីមួយហើយ ដែលស្មាត់ធំឈួរមុខស្រុកខ្មែរទាំងពីរ ថតចម្រៀងកាយវិការ ហើយគេក៏សូមខ័ន្តីអភ័យទោសដល់ប្រិយមិត្តអ្នកគាំទ្រ បើ​ការសម្ដែងរបស់គេមានការខុសឆ្គង ព្រោះនេះជា​លើកដំបូង និងទទូចប្រិយមិត្ត នៅតែបន្តជួយគាំទ្រវិស័យកីឡាបាល់ទះ និងសិល្បៈផ្សេងៗទៀតរបស់កម្ពុជា។

ចុងក្រោមឌូកសូមអរគុណដល់នាយពាក់មី និងក្រុមការងារ ដែលបានផ្ដល់កិត្តិយសឱ្យពួកគេបានចូលរួមសម្ដែង ហើយបើសិន​មានផលិតកម្ម ឬក្រុមហ៊ុនណា ត្រូវការរូបគេថត MV ឬស្ពតពាណិជ្ជកម្មផ្សេងៗ គេស្វាគមគ្រប់ពេលឱ្យតែទំនេរពីការងារ។

គួរបញ្ជាក់ថា MV មួយបទនេះនាយពាក់មីជាតួឯក ដែលបានចិត្តថ្លើមកូនស្រីថៅកែដេប៉ូ និងជាគូប្រជែងស្នេហាស្លាប់រស់របស់នាយព្រែក ចំណែកឯ ឌូក ដើរតួជាកម្មករសំណង់ដែលត្រូវបានម៉ាប់ឆ្វេង ជាភេទទីបីតាមស្រលាញ់ និងប្រច័ន្ទ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់