• 2021-03-31 03:21:15
  • បាល់ទះ

បើ យុន រាជ វ៉ា ចាប់ចូលគ្នាម្ដងទៀត តើមានគីឡូទេ៣ស្មើស្រុកខ្មែរ?

  • 2021-03-31 03:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ប្រិយមិត្តប្រុសស្រីចង់ឃើញស្មាត់ យុន រាជ និងវ៉ា ចាប់ដៃគូគ្នាម្ដងទៀត។ ជុំវិញរឿងនេះមានសំណួរមួយសួរថា បើពួកគេចាប់ចូលគ្នាមែននោះ តើមានគីឡូបីស្មើដែរឬទេនៅស្រុកខ្មែរ?

បើក្រឡេកមើលអំឡុងឆ្នាំ២០១៩ បីនេះក៏ធ្លាប់ប្រកាសរកគូដែរ ប៉ុន្តែគ្មានអ្នកណាហ៊ានទល់មុខឡើយ ដែលកាលនោះអាចនិយាយបានថា កីឡាករផ្សេងទៀតមិនទាន់ឡើងក៏ថាបាន។ ចុះឆ្នាំថ្មីនេះវិញមានទេ ខណៈសព្វថ្ងៃមានស្មាត់ល្អៗជាច្រើនដូចជា ម៉េងហ៊ួង, ឌូក, ក្ដូ, ម៉ាប់ឆ្វេង និងសុវណ្ណនាថជាដើម។

ផ្អែកលើកិច្ចសម្ភាសន៍មួយនាព្រឹកនេះ តាមរយៈប្រអប់សារហ្វេសប៊ុកយុនប្រាប់ថា បីខាងលើជាអេគីបចាស់របស់គេ ប្រហែលជាពិបាករកគូតទល់ណាស់។

យុន ប្អូនបង្កើតរបស់អធិរាជប្រអប់ស្រុកខ្មែររាជ អះអាងថា ៖«វ៉ា យុន រាជហ្នឹង A គីបហើយ A គីបលំដាប់ A ស្រុកខ្មែរ បើខ្ញុំចាប់បីនាក់ហ្នឹងទៀត ប្រាកដជាគ្មានអ្នកលេងទេជាមួយខ្ញុំទេ ស្រុកខ្មែរខ្ញុំឲ្យរើសបីស្មើ គេបីណាបីទៅឲ្យតែបីស្មើ»។

បើបីនេះកើតមានពិតមែន ប្រាដកណាស់អធិរាជប្រអប់រាជនឹងលេងតួនាទីប៉ះសេ យុនស្ដាំ ចំណែកស្មាត់វ៉ាឡើងដឺមី និងឆ្វេងក៏បាន។ ឆ្វេងហ្ស៊ីនរាជ និងស្មាត់តាកែវរស់ហាន់វ៉ា ជំនាញបាំង កាងសេវា និងផ្ដាច់បានល្អដូចគ្នា រីឯយុនល្អទាំងការកាងសេវា វាយសេវា និងម៉ាត់ផ្ដាច់។ និយាយទៅពួកគេល្អទាំងអស់ គ្មានកន្លែងទាស់!

យ៉ាងណាយុនថា ការចាប់ដៃគូជាមួយស្មាត់វ៉ាជាថ្មីម្ដងទៀតពិតជាកើតមានឡើង ប៉ុន្តែគ្មានពួកគេទាំងបីនៅរួមក្រុមនឹងគ្នាទេ។ បីនោះអាចមាន យុន វ៉ា ប៉ះសេមួយ, យុន រាជ ប៉ះសេមួយ និង រាជ វ៉ា ប៉ះសេមួយ។

ចំពោះស្មាត់យុនបច្ចុប្បន្ន មានអេគីបបីស្មើមួយក្រុមដែរគឺ យុន សុធារិទ្ធ និងវីដប៉ះសេ ដែលពួកគេបានដើរអុកឡុកតាមតារាងបាល់ទះនានាស្រុកខ្មែរ មុនផ្ទុះជំងឺកាចសាហាវកូវីដ-១៩លើកទី២៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់