• 2021-03-31 01:39:25
  • បាល់ទាត់

ប៊ែលហ្សុិក​​ លត់​​ បេឡារុស ៨-០ ខណៈ ហុល្លង់​ ស៊ី​ ហ្គីបាលតា ៧-០

  • 2021-03-31 01:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​ទាំង​ពីរ​គឺ ប៊ែលហ្សុិក​​និង​ហុល្លង់​​ធ្វើ​បាន​ល្អ​ដូច​គ្នា​កាល​ពី​យប់​មិញ ក្នុង​វគ្គ​ជម្រុះ World Cup ដោយ​បាន​លទ​គូ​ប្រកួត​ចាស់​ដៃ​មែនទែន។

ប៊ែលហ្សុិក បាន​លត់​បេឡារុស​​ឡើង​ចាស់​ដៃ​លទ្ធផល ៨-០។ ៨​គ្រាប់​របស់​ប៊ែលហ្សុិក​ធ្វើ​បាន​ដោយ​កីឡាករ Michy Batshuayi, Jeremy Doku, Dennis Praet, Benteke ម្នាក់​មួយ​គ្រាប់ ខណៈ ​Hans Vanaken និងTrossard រក​បាន​ម្នាក់​២​គ្រាប់។ ជ័យជម្នះ​នេះ​ជួយ​ ប៊ែលហ្សុិក​ឈរ​កំពូល​តារាង​ពូល​ E មាន​១០​ពិន្ទុ។

ងាក​ទៅ​មើល​ហុល្លង់​ក៏​មិន​ធម្មតា​ដែរ បាន​យក​ឈ្នះ ហ្គីបាលតា ៧-០។ ខ្សែ​ប្រយុទ្ធ Memphis Depay ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ស្របពេល Steven Berghuis, Luuk de Jong, Wijnaldum, Donyell Malen, Van de Beek រក​បាន​ម្នាក់​មួយ​គ្រាប់។ ហុល្លង់​កំពុង​ស្ថិត​នៅ​លេខ​២​នៅ​ពូល G មាន​៦​ពិន្ទុ ក្រោម​ក្រុម​លេខ​១ ទួរគី​មួយ​ពិន្ទុ៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់