• 2021-03-31 01:44:53
  • ព័ត៌មាន

Real Madrid បញ្ជាក់ជុំវិញលទ្ធភាពអាចនាំ Ronaldo ត្រលប់ទៅលេងនៅអេស្ប៉ាញវិញ

  • 2021-03-31 01:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបស្តេចសរ Real Madrid បានចេញបំភ្លឺ ជុំវិញមតិមួយចំនួនដែលលើកឡើងអំពីករណី កីឡាករ Cristiano Ronaldo នឹងវិលត្រលប់មកលេងនៅលីកអេស្ប៉ាញជាថ្មីម្តងទៀត។

ម្ចាស់ជើងឯក UEFA Champions League ១៣សម័យ បានច្រានចោលពាក្យចចាមអារ៉ាមដែលថា ក្លឹបនឹងនាំយកអតីតខ្សែប្រយុទ្ធរូបនេះមកទឹកដី Santiago Bernabeu។ នេះបើតាមការឱ្យដឹងពីកាសែត Marca។

គួរឱ្យដឹងថា ក្លឹបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះ កំពុង ប្រយ័ត្នប្រយែងខ្លាំងក្នុងការចាយវាយលុយទៅលើកីឡាករថ្មី។ បើសិនជានាំចូលកម្លាំងថ្មី ប្រធានក្លិបលោក Florentino Perez ផ្តោតសំខាន់លើកីឡាករក្មេងៗដែលមានទេពកោសល្យ។ ទន្ទឹមនឹងនេះ ក្លិប Real Madrid មិនបានចំណាយលុយសូម្បីមួយសេនពេលទីផ្សារដោះដូរកីឡាករបើក កាលពីឆ្នាំ ២០២០ កន្លងទៅ ។ ពោលគឺ ក្លឺបមិនបាននាំចូលកីឡាករថ្មីណាម្នាក់មករួមក្រុមឡើយ។

បើតាមការបញ្ជាក់ពី នាយកបច្ចេកទេសក្រុមជើងឯក LaLiga ៣៤សម័យ ការមិនទិញកីឡាករថ្មីចូលក្រុមផ្តេសផ្តាស ហេតុផលគឺក្រុមស្តេចសរ បង្ការជាមុនខ្លាចក្រែងមានវិបត្តិហិរញ្ញវត្ថុ កើតមានជា យថាហេតុ៕

ប្រភព៖ Marca ប្រែសម្រួល ៖ សង្ហា

មតិយោបល់