• 2021-03-24 01:12:54
  • បាល់ទាត់

Bale ​ថា​នៅ Spurs ​តែ​១​រដូវ​កាល​នេះ​ទេ ​ឆ្នាំ​ក្រោយ​ទៅ Real Madrid ​វិញ​ហើយ​

  • 2021-03-24 01:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បញ្ជាក់​ថា​ខ្លួន​លេង​ឱ្យ​ក្រុម Spurs ​តែ​១​រដូវ​កាល​នេះ​ទេ ​ដោយ​រដូវ​កាល​ក្រោយ​នឹង​ត្រលប់​ទៅ​លេង​នៅ​ក្រុម Real Madrid ​វិញ​ហើយ​។

​Spurs ​ខ្ចី​ជើង Bale ​ពី​ក្រុម Real Madrid ​ត្រឹម​១​រដូវ​កាល​ប៉ុណ្ណោះ។ ​ខណៈ ដែល​សាមី​ខ្លួន​ពេល​នេះ ​បាន​បញ្ជាក់​ថា​រូបគេ​នឹង​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ​ហើយ ​ក្រោយ​ពី​ចប់​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ។ ​ស្រប​ពេល​កុងត្រា​របស់​កីឡាករ​វែល​រូប​នេះ​នៅ​ក្រុម​អធិរាជ​ស ​នៅ​សល់​ដល់​ឆ្នាំ ២០២២​ដែរ។ ​ដូច្នេះ​ចប់​រដូវ​កាល​នេះ​ទៅ ​រូបគេ​នៅ​សល់​១​រដូវ​កាល​ទៀត។

​រំលឹក​ថា​តម្លៃ​ពលកម្ម​របស់ Bale ​នៅ​ជាមួយ​ក្រុម Real Madrid ​គឺ​រហូត​ដល់​៣១​លាន​ផោន​ក្នុង​១​ឆ្នាំ​ឯ​ណោះ ឬ​អាច​និយាយ​បាន​ថា​៦​សែន​ផោន​ក្នុង​១​សប្ដាហ៍។ ​ដោយ​ឡែក​ការ​មក​លេង​នៅ Spurs ​រដូវ​កាល​នេះ គឺ​ក្រុម​របស់​លោក Jose Mourinho ​បង់ ២៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​នៃ​តម្លៃ​៦​សែន​ផោន​នោះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់