• 2021-03-19 06:30:00
  • កីឡា​ផ្សេង​ៗ

កីឡាករប្រណាំងកង់ខ្មែរ-អាមេរិក Johnny Phan ចូលរួមក្រុមជម្រើសជាតិកម្ពុជា

  • 2021-03-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករប្រណាំងកង់ ខ្មែរ-អាមេរិច Johnny Phan ចូលរួមជាមួយក្រុមជម្រើសជាតិកីឡាទោចក្រ យានកម្ពុជាដើម្បីត្រៀមចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមពេលខាងមុខ។នេះបើតាមផេកហ្វេសបុក សហព័ន្ធកីឡាទោចក្រយានកម្ពុជាចុះផ្សាយមុននេះ។

កីឡាករខ្មែរ-អាមេរិច Johnny Phan (កណ្តាល)ពេលហ្វឹកហ្វាត់

សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានបញ្ជាក់ថា​ កីឡាករខ្មែរ-អាមេរិច Johnny Phan ដែលមានឪពុកម្តាយជាជនជាតិខ្មែរ អ្នកខេត្តបាត់ដំបង។ Johnny Phan ជាកីឡាករជំនាញប្រភេទកង់គួក (Road Bike) កីឡាកររូបនេះម់ានបទពិសោធន៍ក្នុងការប្រកួតជាង១០ឆ្នាំមកហើយ ហើយនៅរយៈ៧ឆ្នាំចុងក្រោយនេះ គាត់ជាប្រធានក្រុម និងជាអ្នកគ្រប់គ្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុមអាជីពកម្រិតខ្ពស់ (Elite level Cycling Team) នៅសហរដ្ឋអាមេរិក។

សហព័ន្ធកីឡាទោចក្រយានកម្ពុជាបន្ថែមថា Johnny និងលេង២វិញ្ញាសា ដែលក្នុងនោះមានវិញ្ញសា (Criterium) និងមួយវិញ្ញាសាទៀត គាត់នឹងចូលរួមជាមួយកីឡាករកម្ពុជាយើងលេងក្នុងវិញ្ញាសា (Individual Mass start) ផងដែរក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ដែលគ្រោងពីថ្ងៃទី២០ ខែវិឆ្ឆិកា រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕

រូបថតទាំងអស់៖ ផេកហ្វេសបុក សហព័ន្ធកីឡាទោចក្រយានកម្ពុជា

មតិយោបល់