• 2021-03-17 02:30:45
  • បាល់ទាត់

Zidane ​៖ Modric ​លេង​ល្អ ​ដូច​មិន​មែន​អាយុ​៣៥​ឆ្នាំ​

  • 2021-03-17 02:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម Real Madrid ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Atalanta ​ក្នុង​លទ្ធផល ៣-១ ​សរុប​ទាំង​ពីរ​ជើង ៤-១ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ទេ ​ចំពោះ​ទម្រង់​លេង​របស់​កូន​ក្រុម ជា​ពិសេស​ទៅ​លើ​ខ្សែ​បម្រើ Luka Modric ​តែ​ម្ដង។ ​ម្ចាស់​អាវ​លេខ​១០​រូប​នេះ​លេង​ពេញ​តង់ ​និង​បញ្ចូល​បាល់​១​គ្រាប់​ឱ្យ​ទៅ Benzema ​ដើម្បី​រក​គ្រាប់​បាល់​ដំបូង​នៅ​តង់​ទី​១​ផង​ដែរ។

​Zidane ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ម្នាក់​ៗ​ធ្វើ​បាន​ល្អ​ណាស់​តាំង​ពី​ដើម​ការ​ប្រកួត។ ​យើង​លេង​ការពារ​បាន​ល្អ ​និង​សម្រុក​ទៅ​មុខ​បាន​លឿន និយាយ​ទៅ​ប្រកួត​នេះ​យើង​ធ្វើ​បាន​ល្អ​ណាស់។ ខ្សែ​ការពារ​ទាំង​ពីរ Modric ​និង Kroos ​បំពេញ​ការងារ​បាន​ល្អ ​រហូត​ដល់ Casemiro ​អាច​ឡើង​ទៅ​លើ​បាន។ ពួកគេ​បាន​ផ្ដល់​កន្លែង​ជា​ច្រើន​ឱ្យ​កីឡាករ​ដទៃ​ទៀត​លេង។ Modric ​នៅ​លើ​ទីលាន ​ដូច​មិន​មែន​អាយុ​៣៥​ឆ្នាំ​នោះ​ទេ រូបគេ​នៅ​តែ​ផ្លាស់ទី​បាន​លឿន​ដដែល”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់