• 2021-03-12 12:08:53
  • ព័ត៌មាន

កីឡាករ Man City ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ នៅ​ក្នុង​ក្របខ័ណ្ឌ Premier League

  • 2021-03-12 12:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អាល្លឺម៉ង់ Ilkay Gundogan បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល Premier League។

កីឡាករ​រូប​នេះ​ស៊ុត​ចូល​បាន ៤គ្រាប់ និង​ Assist បាន ១ដង ចំណោម​ ៥ប្រកួត​នៅ​ក្នុង​ខែ​កុម្ភៈ​របស់​ក្លឹប Manchester City។ ក្នុង​នោះ​ដែរ ខ្សែ​បម្រើ​រូប​នេះ​បាន​ជួយ​ឲ្យ​ក្លឹប​ Manchester City នៅ​បន្ត​ឈរ​លេខ ១ ជាមួយ​នឹង​ ៦៨ពិន្ទុ​ក្នុង​ដៃ។

ខ្សែ​បម្រើ​វ័យ ៣០ឆ្នាំ​រូប​នេះ បាន​មក​ដល់​ក្លឹប​អង់គ្លេស​រូប​នេះ​តាំង​ពី​ឆ្នាំ២០១៦​មក។ តាំង​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​លេង​បាន ១២៥ប្រកួត​ ហើយ​រក​បាន ២៧ប្រកួត៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់