• 2021-03-09 12:45:36
  • បាល់ទាត់

Mourinho ទម្លាយ​ថា Bale បាន​យក​ឈ្នះ​ "ឧបសគ្គ​ផ្លូវ​ចិត្ត​" ហើយ

  • 2021-03-09 12:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ស្លាប​ Gareth Bale នៅ​ក្នុង​ពេល​នេះ​ បាន​ជម្នះ​លើ​ "ឧបសគ្គ​ផ្លូវចិត្ត​" របស់​ខ្លួន​ហើយ។

លោក​បាន​និយាយ​ថា៖ " វា​មិនមែន​យើង​ជំរុញ​ Bale ឲ្យ​ខ្លាំង​នោះ​ទេ។ តាម​ពិត​ទៅ​ ខ្ញុំ​បាន​រក​ឃើញ​ ស្លាកស្នាម​របួស​ផ្លូវចិត្ត​របស់ Bale។ ជា​ធម្មតា​នៅ​ពេល​ណា​កីឡាករ​របួស​ជាប់​ពីរ-បី​រដូវ​កាល​ អ្វី​ដែល​សំខាន់​មិនមែន​ជា​ស្នាម​របួស​សាច់ដុំ​នោះ​ទេ តែ​ជា​របួស​ផ្លូវចិត្ត ដែល​នាំ​មក​នូវ​ភាព​ភ័យ​ខ្លាច និង​មិន​ហ្នឹង​នរ " ។

លោក​បាន​បន្ត​ថា៖ " មាន​ពេល​មួយ​ Bale បាន​ខំ​ប្រឹង​ប្រែង​ខ្លាំង ហើយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន [សំដៅ​លើ​បុគ្គលិក និង​មិត្ត​រួម​ក្រុម​នៅ Spurs] គាំទ្រ​ពេញ​ទំហឹង ពេល​នោះ​ហើយ ឧបសគ្គ​ផ្លូវចិត្ត​ត្រូវ​បាន​បំបែក​ដោយ​ឯកឯង។ នេះ​ហើយ​ជា​អ្វី​ ដែល​ Bale បាន​ធ្វើ។ គ្រប់​យ៉ាង​គឺ គេ​ជួយ​ខ្លួន​ឯង​ មិនមែន​ពួក​យើង​នោះ​ទេ " ។

សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Bale អាច​នឹង​មក​លេង​នៅ​ Spurs ជា​អចិន្ត្រៃយ៍ ខណៈ Real Madrid កំពុង​ពិចារណា​លក់​ចេញ​កីឡាករ​រូប​នេះ ដើម្បី​ទៅ​ទិញ​យក​ Kylian Mbappe ឬ Erling Braut Haaland៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់