• 2021-03-04 03:35:23
  • បាល់ទះ

ទះប្រអប់ល្អឥតខ្ចោះ ដឹងទេពេលទំនេរ រាជ ចំណាយពេលអស់ប៉ុន្មាន​?

  • 2021-03-04 03:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទះបាល់ត្រូវប្រអប់ដៃពេញៗល្អ ទុយ រាជ ស្មាត់ឆ្វេងរបស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានទទួលរហស្សនាមមួយថា «អធិរាជប្រអប់»។ ទម្រាំមានរហស្សនាមនេះ តើកីឡាករមកពីកំពត ចំណាយពេលប៉ុន្មានក្នុងពេលទំនេរ១ថ្ងៃៗទៅលើការទះប្រអប់?

ក្នុងជំនួបជាមួយ Sabay តាមរយៈប្រអប់សារហ្វេសប៊ុកនាព្រឹកនេះ អធិរាជប្រអប់រាជប្រាប់ថា រាល់ពេលទំនេររូបគេ បានចំណាយពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០នាទី។

ស្មាត់ឆ្វេងហ្ស៊ីនស្រុកខ្មែររូបនេះ​បន្ថែមថា «ការហាត់ទះប្រអប់នេះ (ខ្ញុំ) ហាត់ពេលទំនេរៗ យើងទះបុកជញ្ជាំងឱ្យវាស្និទ្ធជាមួយប្រអប់ដៃ។ ខ្ញុំ​ទះលេងរយៈពេល ១៥ ទៅ ២០នាទី»។

ការទះប្រអប់ដៃមានពីររបៀប។ ទី១​ទះបាល់បុកដីឱ្យលោតត្រូវជញ្ជាំង និងទី២បាញ់បាល់ឡើងទៅលើរួចទះបញ្ចូលថ្នក់។ នេះបើតាមការឱ្យដឹងពីរាជ បងប្រុសបង្កើតរបស់ ទុយ កុសល ហៅស្មាត់ «យុន»។

គួរបញ្ជាក់ថាស្មាត់ល្អមួយចប់កម្ពស់១,៧៨ម៉ែត្រ ទុយ រាជ ទទួលបានរហ្សនាម «អធិរាជប្រអប់» នេះតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់