• 2021-03-03 07:32:25
  • ប្រដាល់

ឈឿង​ ល្វៃ​ អាច​នឹង​សន្លប់​ ឬ​បែក​របស់​ ឡៅ​ ចន្ទ្រា ​ថ្ងៃ​សៅរ៍​នេះ​នៅ​ CNC​

  • 2021-03-03 07:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​របស់​ ឡៅ​ ចន្ទ្រា​ ជា​មួយ​ ឈឿង​ ល្វៃ​ លើក​នេះ​អាច​នឹង​កាច​ ថា​មិន​ត្រូវ​មាន​សន្លប់​ ឬ​មាន​បែក​ទៀត​ ព្រោះ​ប៉ះ​គ្នា​ចុង​ក្រោយ​ខឹង​គ្នា​មិន​ទាន់​បាត់​ផង។​

ចន្ទ្រា ឈ្នះ​ពាន​កន្លងទៅ

ការ​វិល​ចូល​សង្វៀន​ប្រកួត​តាម​ស្ថានីយ​របស់​ ចន្ទ្រា​ អាទិត្យ​នេះ​នឹង​ជក់ចិត្ត​ ហើយ​វ៉ៃ​កាច់​ទៀត​ផង​ ព្រោះ​ប៉ះ​គ្នា​លើក​ចុង​ក្រោយ​នៅ​កម្មវិធី​ផ្ដាច់ព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កន្លង​ទៅ​មាន​ការ​អន់​ចិត្ត​គ្នា​មិន​ស្ទើរ​ឡើយ​រហូត​មិន​ទាំង​ចាប់​ដៃ​គ្នា​ក្រោយ​ប្រកួត​ផង។​

ជា​ទូទៅ​ ចន្ទ្រា​ មិន​សូវ​វ៉ៃ​អស់​ក្បាច់​ វ៉ៃ​សម្រុក​ខ្លាំង​រវាង​ខ្មែរ​និង​ខ្មែរ​នោះ​ទេ​ មិន​ដូច​ទៅ​ហ្នឹង​ការ​ប៉ះ​បរទេស​ឡើយ។​ ពោល​កីឡាករ​រូប​នេះ​វ៉ៃ​តាម​ដំណើរ​ វ៉ៃ​ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។​ ប៉ុន្តែ​លើក​នេះ​ប្រហែល​មិន​ដូច​មុន​ឡើយ​ ព្រោះ​អាច​ឲ្យ​សិស្ស​ប្អូន​បាន​ស្គាល់​ថ្នាំ​ខ្លាំង​ម្ដង។​

ចន្ទ្រា ពេលឈ្នះ ឈឿង ល្វៃ ចុងក្រោយ

បើ​ចាំ​មិន​ភ្លេច​ទេ​ វគ្គ​ផ្ដាច់ព្រ័ត្រ​មេដាយ​មាស​ថ្នាក់​ជាតិ​អំឡុង​ខែ​មករា​ ឈឿង​ ល្វៃ​ ប៉ះ​ ចន្ទ្រា​ គឺ​ខំប្រឹង​បុក​ខ្លាំង​មែនទែន​ ដោយ​ចិត្ត​ពុះកញ្ជ្រោល​ចង់​ឈ្នះ​ រហូត​ពេល​ខ្លះ​ជាប់​ដៃ​ថែម​ពេល​អាជ្ញាកណ្ដាល​ចាប់​ទៀត​ផង។​ រឿង​រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​កើក​ឡើង​នៅ​ចុង​ទឹក​៥​ ដែល​ពេល​នោះ​ ឈឿង​ ល្វៃ​ សម្រុក​វ៉ៃ​កែង​ជា​ខ្លាំង​ខណៈ​ស្នូរ​ជួង​បញ្ចប់​ និង​អាជ្ញាកណ្ដាល​ចូល​ចាប់​បំបែក​ទៅ​ហើយ​ ប៉ុន្តែ​នៅ​ជ្រុល​វ៉ៃ​១កែង​ទៀត​ទៅ​លើ​ ចន្ទ្រា​ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​ខឹង​ជា​ខ្លាំង។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ចប់​ការ​ប្រកួត​ភ្លាម​ ឈឿង​ ល្វៃ​ មិន​បាន​ទៅ​សុំ​ទោស​ ឬ​ដើរ​ទៅ​សម្ដែង​ការ​គួរសម​ដូច​ទម្លាប់​របស់​កីឡាករ​ផ្សឹងៗ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ ចន្ទ្រា ក៏​មិន​ដើរ​មក​រកវិញដែរ។​

រំលឹក​ដែរ​ថា​ ឡៅ ​ចន្ទ្រា​ ប៉ះ​ ឈឿង​ ល្វៃ​ ៣ដង​ឈ្នះ​ទាំង​អស់​ ដោយ​២ដង​ពិន្ទុ​ និង​១ដង​ឈ្នះ​សន្លប់។​ ប៉ះ​គ្នា​ចុង​ក្រោយ​វគ្គ​ដណ្ដើម​មេដាយ​មាស​ ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ ដែល​ធ្វើ​ឡើង​ចុង​ខែ​មករា​ ២០២១​ នៅ​ស្តាត​ចាស់៕​

កម្មវិធី​ប្រកួត​ (រូបភាព Sport Zone)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី