• 2021-03-03 04:50:48
  • បាល់ទះ

មកដឹងអារម្មណ៍ពិត រស់ វ៉ៃ ពេលប្អូនបង្កើតទាំង២ក្លាយជាអ្នកលេងបាល់ទះល្បីល្បាញ

  • 2021-03-03 04:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់យុវជន រស់ វ៉ៃ ប្រិយមិត្តប្រហែលជាមិនសូវ​ស្គាល់​ទេ។ តាមពិតគេជាបងប្រុសបង្កើតរបស់ រស់ ហាន់វ៉ា និង រស់ វេត ជាស្មាត់ដែលបានបង្កើតភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងការប្រកួតបាល់ទះមិនផ្លូវការតាមតារាង​នានាក្នុងស្រុកខ្មែរ។ ក្រោយប្អូន​ប្រុសសំណព្វទាំងពីររបស់ខ្លួន ក្លាយជាអ្នកលេងបាល់ទះល្បីលំដាប់ស្រុកខ្មែរបែបនេះ តើវ៉ៃមានអារម្មណ៍យ៉ាងណា?

រស់ វ៉ៃ បងប្រុសបង្កើតរបស់ស្មាត់វេតវ៉ា

ថ្វីបើត្រូវជាបងបង្កើត ប៉ុន្តែសមត្ថភាពរបស់ រស់ វ៉ៃ មិនដល់វ៉ា និងវេតឡើយ ពោលគឺបានត្រឹម​៤០% និង៥០% ពីអ្នកទាំងពីរប៉ុណ្ណោះ។ យ៉ាងណាយុវជនវ័យ២៧ឆ្នាំ បានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង ដែលមានប្អូនប្រុសជាស្មាត់លំដាប់ជួរមុខ។

វ៉ៃ បង្ហើបថា ៖«បើនិយាយពីអារម្មណ៍ពិតរបស់ខ្ញុំវិញ ខ្ញុំសប្បាយចិត្តខ្លាំងណាស់! មានប្អូនទាំងពីរជាកីឡាករល្បីលំដាប់ស្រុកខ្មែរយើង ហើយមានអ្នកគេស្គាល់គាត់ច្រើន ទៅណាមកណាមានគេស្គាល់គាត់ច្រើន ហើយគេគោរពស្រលាញ់គាត់»។

បើប្រៀបធៀបកំពូលស្មាត់ទាំងពីរ ស្មាត់សម្បុរស្រអែមរូបនេះ ពេញចិត្តអធិរាជបោកបាំង រស់ ហាន់វ៉ា ជាងស្មាត់វេត ព្រោះគេជាកីឡាករចាស់វស្សា ច្បាស់ក្នុងការធ្វើរនាំង ចាប់សេវា និងផ្ដាច់ ចំណែកវេតក៏ល្អដែរតែនៅខ្ចីបន្តិច។ យ៉ាងណាវ៉ៃថាចំណុចពិសេសរបស់​វេតគឺ ត្រង់ផ្លែសេវា និងការវៃ​ផ្ដាច់ដ៏ល្អ។

ប្អូនប្រុសសុទ្ធតែអ្នកពូកែលេងបាល់ ហេតុអ្វីបានជាវ៉ៃមិនប្រឡូកជាមួយពួកគេ? ស្មាត់វៃបានតបវិញថា ​ខ្លួនក៏ចង់ចាប់អេគីបជាមួយអ្នកទាំងពីរ ដើរលេងឆ្លងខេត្តក្រុង​ដែរ ប៉ុន្តែដោយសាររវល់​នឹងការងារ​ពេក។

បន្ទាប់ពីវេតវ៉ាបើនៅក្នុងភូមិ វ៉ៃជាកីឡាករមិនអាជីពគីឡូធ្ងន់មួយរូប ដែលអាចទទួលបានគីឡូឆ្លងខេត្តបីឬបួនស្មើពេញសាច់ សមត្ថភាពប្រហាក់ប្រហែលគ្នា។

អ្នកលេងបាល់ជំនាញបាំងដដែល បានបញ្ជាក់ថា៖ ក្នុងភូមិរបស់ខ្ញុំ ខ្ញុំលើគេហើយបង។ ដកពីវ៉ាវេតទៅគឺខ្ញុំហ្នឹងហើយក្នុងភូមិ អាចដើរលេងបានចាប់គីឡូ តាមខេត្តអីបានបីស្មើបួនស្មើ។ បើនិយាយពីខ្ញុំបានប្រហែលជា ៤០%-៥០% ពីស្មាត់វ៉ាស្មាត់វេត។ ខ្ញុំ​ធំដែរធំជាងគេបង បើចាប់បាំងប្រហែល ៧០% ពីស្មាត់វ៉ាខាងចាប់បាំង»៕

ស្មាត់វ៉ា
ស្មាត់វេត

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់