• 2021-03-01 02:04:31
  • បាល់ទាត់

​កម្រ​ឃើញ ​អាជ្ញាកណ្ដាល​ប្រឆាំង VAR ​មិន​ឱ្យ​ប៉េណាល់ទី​ទៅ Man Utd ​

  • 2021-03-01 02:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Chelsea ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ទាំង​ពីរ​ប្រឹង​សម្រុក​ណាស់​ដែរ ប៉ុន្តែ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​សូម្បី​១​គ្រាប់។ ​តែ​ក្នុង​ការ​ប្រកួត ​គេ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​អាជ្ញាកណ្ដាល​លោក Stuart Atwell ​ទៅ​វិញ ដែល​បាន​សម្រេច​ចិត្ត​ប្រឆាំង​ជាមួយ​បច្ចេកវិទ្យា VAR ​។ ​នៅ​ត្រង់​កន្លែង​នេះ ​ដៃ​របស់ ​Callum Hudson-Odoi ​បាន​ប៉ះ​ពាល់ ដែល​ធ្វើ​ឱ្យ​កីឡាករ Man Utd ​តវ៉ា។ ​ស្រប​ពេល VAR ​ក៏​បាន​ផ្ដល់​យោបល់​ឱ្យ​មាន​បាល់​ប៉េណាល់ទី​ដែរ ​ហើយ​បាន​ហៅ​លោក Atwell ​ទៅ​ពិនិត្យ​ថែម​ទៀត។

​យ៉ាងណាមិញ ​លទ្ធផល​អាជ្ញាកណ្ដាល​ខាង​លើ​មិន​បាន​ផ្ដល់​ប៉េណាល់ទី​នោះ​ទេ។ ​ប្រភព​កីឡាករ​បិសាច​ក្រហម​បាន​បញ្ជាក់​ថា​លោក Atwell មិន​ផ្ដល់​បាល់​កន្លែង​នេះ ដោយសារ​តែ​ខ្ជិល​និង​ពាក្យ​រិះគន់ ​ស្រប​ពេល​ច្បាប់​វិញ​ប្ដូរ​សឹង​តែ​រាល់​សប្ដាហ៍​ទៅ​ហើយ៕

អត្ថបទ៖ វិធាវី

មតិយោបល់