• 2021-03-01 01:51:23
  • បាល់ទាត់

Bale ស៊ុត​បាន​២​គ្រាប់​និង Assist ១ ជួយ Spurs ឈ្នះ​ងាយ​ៗ ៤-០

  • 2021-03-01 01:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale រក​បាន​២​គ្រាប់​ម្នាក់​ឯង​ ជួយ Spurs ឈ្នះ​ងាយ​ៗ​លើ Burley ៤-០ ក្នុង​ពាន​រង្វាន់ Premier League កាល​ពី​យប់​មិញ។

​Spurs បាន​ចាញ់​៥​ប្រកួត​ក្នុង​ចំណោម​៦​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ តែ​ប្រកួត​នេះ​ពួក​គេ​រក​បាន​គ្រាប់​ដំបូង​តាំងតែ​នាទី​ទី​២ ធ្វើ​បាន​ដោយ​ Bale ក្រោយ​មាន​ការ​បញ្ជូន​ពី Son Heung-min។

នាទី​បន្ទាប់ Bale បាន​ Assist បាន​វែង​យ៉ាង​ល្អ បន្ត​ឲ្យ Harry Kane រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ​ក្រុម មុន​ពេល Lucas Moura ជា​អ្នក​បន្ថែម​គ្រាប់​ទី​៣។ មិន​ទាន់​អស់​ចិត្ត​នាទី​៥៥ Bale ​រក​បាន​គ្រាប់​ទី​ពីរ​របស់​​ខ្លួន​ក្នុង​ការ​ប្រកួត​នេះ ជួយ​ក្រុម​ឈ្នះ ៤-០។

ជ័យជម្នះ​នេះ Spurs បាន​ឡើង​លេខ​៨​ក្នុង​តារាង​ពិន្ទុ Premier League ។ ពួក​គេ​គម្លាត​​៦​ពិន្ទុ​ពី​ក្រុម​លេខ​៤ West Ham ដែល​កំពុង​ស្ថិត​នៅ​តំបន់​ដែល​អាច​ទៅ​លេង​នៅ Champions League៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់