• 2021-02-26 11:23:54
  • ព័ត៌មាន

Zlatan៖ ខ្ញុំ​មិន​ចូល​ចិត្ត កីឡាករ​ល្បីៗ​ណា ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ

  • 2021-02-26 11:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​នាម​ជា​កីឡាករ​គិត​ប្រឹង​ធ្វើ​អ្វី​ ដែល​ពូកែ​ទៅ កុំ​ទៅ​ពាក់ព័ន្ធ​រឿង​នយោបាយ​ពេក​។

Zlatan និយាយ​បែប​នេះ ក្រោយ​ពី​លេចឮ​ដំណឹង​ថា កីឡាករ​បាល់បោះ Lebron James អ្នក​ឃោសនា​ដ៏​សកម្ម​ ខាង​រឿង​យុត្តិធម៌​សង្គម និង​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ កីឡាករ​ជាតិ​អាមេរិក​រូប​នេះ បាន​កៀរគរ​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ២០២០។

កីឡាករ​ស៊ុយអែត​បាន​លើកឡើង​ថា៖ “ អ្វី​ដែល​ Lebron James ធ្វើ​ពិត​ជា​ល្អ​ណាស់ តែ​ខ្ញុំ​មិន​ចូលចិត្ត​មនុស្ស​បែប​កីឡាករ​ល្បីៗ​ដូច​នេះ​និយាយ​រឿង​នយោបាយ​ទេ។ យើង​គួរ​ធ្វើ​អ្វី ដែល​យើង​មាន​ជំនាញ​ច្បាស់​លាស់​ទៅ។ ខ្ញុំ​លេង​បាល់ ដោយសារ​តែ​ខ្ញុំ​ច្បាស់​ខាង​បាល់ទាត់។ ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​នយោបាយ ខ្ញុំ​ចូល​នយោបាយ​ហើយ “ ។

Zlatan យល់​ថា៖ “ នេះ​ជា​កំហុស​របស់​មនុស្ស​ល្បីៗ​ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ខ្លាំង​ដល់​កម្រិត​កំពូល “ ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់